ឃើញសង្ហាៗ ចង់ដឹងអត់អាយដលទាំងនេះ កូនកាត់សាសន៍អ្វីខ្លះ?

//s4.kh1.co/42/422988bb1a769e631f820a2fadbe83d8db14407f.jpg
តារា & កម្សាន្ដ

 ១០-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អីចឹងបានជាសង្ហាណាស់! តាមការពិតទៅ តារាប្រុសលំដាប់ឯកទាំងនេះ សុទ្ធសឹងតែ ជាកូនកាត់សាសន៍ផ្សេងៗគ្នា ហើយរហូតអ្នកខ្លះកាត់ពីរបីសាសន៍តែឯងក៏មាន។

ថៃ៖ ជាការពិតណាស់ នៅក្នុងរង្វង់សិល្បៈថៃទាំងមូល មិនថាតារាប្រុស ឬតារាស្រីនោះទេ យើងសង្កេតឃើញថា ពួកគេទាំងនោះ សុទ្ធសឹងតែមានសមត្ថភាពខ្ពស់ ក្នុងពិភពសិល្បៈ ដូចជាតារាចម្រៀង និងតារាសម្ដែងជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ បើងាកមើលលើរូបសម្រស់របស់ពួកគេម្នាក់ៗវិញ សុទ្ធសឹងតែមានរូបសម្បត្តិស្រស់ស្អាត ស្រស់សង្ហាមិនចាញ់គ្នាប៉ុន្មានទេ ហើយបើនិយាយពីតារាសម្ដែងមួយចំនួនវិញ សុទ្ធសឹងតែជាកូនកាត់សាសន៍ផ្សេងៗគ្នា ជាហេតុកាន់តែធ្វើឲ្យពួកគេទាំងនោះ មានទម្រង់មុខស្អាតខុសប្លែកពីអ្នកផ្សេង ក្រោមហេតុផលមួយនេះផងដែរ។។ 

ជាមួយគ្នានេះដែរ កាលពីមួយរយៈមុន ខ្មែរឡូត ក៏ធ្លាប់បានបង្ហាញអំពីសម្រស់តារាស្រីកូនកាត់ ឲ្យប្រិយមិត្តបានស្គាល់រួចទៅហើយ នៅឡើយតែថ្ងៃនេះ យើងនឹងប្ដូរអារម្មណ៍ប្រិយមិត្តទៅស្គាល់ តារាប្រុសដែលជាកូនកាត់ មានសញ្ជាតិផ្សេងៗគ្នាដូចខាងក្រោម៖

១. Sunny Suwanmethanont

កម្លោះសង្ហាមុខមិនសូវរីករូបនេះ ជាកូនកាត់ថៃ-សិង្ហបុរី-បារាំង ដែលមានប៉ាជាកូនថៃកាត់ សិង្ហបុរី និងម៉ាក់ជាជនជាតិបារាំងផ្ទាល់តែម្ដង។

Sunny
Sunny

២. James Ma 

កម្លោះសង្ហាភ្នែកតឹងៗរូបនេះ ជាកូនកាត់ថៃ-ហុងកុង ដែលមានប៉ាជាកូនកាត់ថៃ-ចិន និងម៉ាក់ជាជនជាតិចិនហុងកុង ទើបតារាប្រុសរូបនេះ មានសម្រស់ស្អាត ភ្នែកតឹងគួរឲ្យក្នាញ់បែបនេះ។

James Ma 
James Ma 

៣. Mik Thongraya

Mik ជាប្រុសស្អាត រាងខ្ពស់ស្រឡះ ដែលនារីគ្រប់គ្នា តែលាន់មាត់សរសើរអំពី រូបសម្រស់របស់លោកជាញឹកញាប់ ក៏ព្រោះតែកម្លោះសង្ហារូបនេះ ជាកូនកាត់ថៃ-ដាណឺម៉ាក។

Mik Thongraya
Mik Thongraya

៤. Dome Phakornlam

មិនបាច់ឆ្ងល់ទេថា ហេតុអីបានជា Dome ជាប្រុសស្អាតក្នុងក្រសែរភ្នែកគ្រប់គ្នា ព្រោះថាតារាប្រុសរូបនេះ កាត់ច្រើនសាសន៍ណាស់ ដែលលោកជាកូនកាត់ថៃ-អាលឺម៉ង់-សិង្ហបុរី។

Dome Phakonlam
Dome Phakonlam

៥. Mario Maurer

កម្លោះសង្ហា ដែលមានស្នាមញញឹមដ៏សែនមានមន្តស្នេហ៍ Mario ក៏ជាកូនកាត់ ដែលមានគេលួចស្រលាញ់ច្រើនដែរ  ដែលលោកមានប៉ាជាជនជាតិអាលឺម៉ង់ និង មានម្ដាយជាជនជាតិថៃ-ចិន ថែមទៀតផង។

Mario Maurer
Mario Maurer

៦. Nadach Kugimiya

តារាប្រុសលំដាប់ឯក ដែលមានកេរ្តិ៍ឈ្មោះមិនចេះរីងស្ងួតរូបនេះ ជាកូនកាត់ថៃ-អូស្រ្តាលី ដែលម្ដាយរបស់លោកជាកូនថៃ និងប៉ារបស់លោក ជាជនជាតិអូស្រ្តាលីផ្ទាល់តែម្ដង។

Nadach Kukimiya
Nadach Kukimiya

៧. Peter Corp

តារាជើងចាស់រូបនេះ ក៏មិនខុសពីតារាខាងលើដែរ ដែលលោក នៅតែមានរូបរាងសង្ហា ទោះបីជាពេលបច្ចុប្បន្ន មានវ័យ ៤០ ប្លាយក៏ដោយ។ ហើយលោកក៏ជាកូនកាត់ថៃ-ដាណឺម៉ាក ដូចទៅនឹង Mik ដែរ។

Peter Corp
Peter Corp
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T