មើលម៉ាក់ៗគេផង ទោះកំពុងពរពោះតែ ម៉ារី តែងខ្លួនយ៉ាងស៊ិចស៊ី ក្នុងថ្ងៃកំណើត (មានវីដេអូ)

//s6.kh1.co/b8/b804e9fac5dd61545f8b49159d7ee4837b031f94.jpg
តារា & កម្សាន្ដ

 ១០-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយពេលពរពោះកាន់តែធំជិតគ្រប់ខែ អ្នកនាង ជា ម៉ារី បានប្រារព្ធធ្វើពិធីខួបកំណើត ហើយបានរៀបចំខ្លួនស្លៀកឈុតស៊ិចស៊ីពេញទំហឹងតែម្ដង។

ភ្នំពាញ៖ បច្ចុប្បន្នអតីតតារាសម្ដែងស្រី អ្នកនាង ជា ម៉ារី កំពុងកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល ហើយនាពេលនេះនាងក៏កំពុងពរពោះជិតគ្រប់ខែទៀតផង មិនតែប៉ុណ្ណោះ បន្ទាប់ពីមានផ្ទៃពោះ តារាស្រីរូបនេះ ក៏កាន់តែទទួលបានក្ដីស្រលាញ់ និងការថ្នាក់ថ្នមពីស្វាមីច្រើនជាមុន។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិត ក្រោយពេលពោះកាន់តែធំ យើងសង្កេតឃើញថា តារាស្រីរូបនេះ តែងតែថតរូបបង្ហោះនៅលើបណ្ដាញសង្គមក្នុងគណនីផ្ទាល់ខ្លួន ស្លៀកក្នុងឈុតស៊ិចស៊ី បង្អួតដងខ្លួន និងបង្ហាញពោះធំជាញឹកញាប់ផងដែរ។ ដោយរាល់រូបភាព ដែលតារាស្រីរូបនេះបានបង្ហោះសុទ្ធសឹងតែស្រស់ស្អាត លេចធ្លោជានិច្ច បើទោះបី នាងកំពុងពរពោះកូនក្នុងផ្ទៃក៏ពិតមែន។ 

ជាក់ស្ដែង កាលពីយប់មិញនេះ អ្នកនាង ជា ម៉ារី បានធ្វើពិធីខួបកំំណើតខ្លួនយ៉ាងសប្បាយរីរាយ និងមានអ្នកចូលរួមច្រើនផងដែរ តែអ្វីដែលយើងសង្កេតឃើញនោះ នាងបានជ្រើសស្លៀកក្នុងឈុតស៊ិចស៊ី បែបប៊ីគីនីផងដែរ។ ដោយមើលទៅនាង ពិតជាស្រស់សោភាតែម្ដង បើទោះបីពោះធំជិតគ្រប់ខែ តែតារាស្រីរូបនេះ លេងខ្លួនឡើងខ្ញង់គួរឲ្យទាក់ទាញ មិនចាញ់កាល់នៅក្រមុំប៉ុន្មានឡើយ។ ម្យ៉ាងវិញទៀត នាងបានបង្ហាញសកម្មភាពស្វីតៗជាមួយស្វាមីនៅមុខភ្ញៀវទៀតផង ដោយមើលទៅពិតជាមានក្ដីសុខតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង ជា ម៉ារី 
អ្នកនាង ជា ម៉ារី 
  អ្នកនាង ជា ម៉ារី 
  អ្នកនាង ជា ម៉ារី 
  អ្នកនាង ជា ម៉ារី 
  អ្នកនាង ជា ម៉ារី 
  អ្នកនាង ជា ម៉ារី  និងស្វាមី
  អ្នកនាង ជា ម៉ារី  និងស្វាមី
  អ្នកនាង ជា ម៉ារី  និងស្វាមី
  អ្នកនាង ជា ម៉ារី និងស្វាមី
  អ្នកនាង ជា ម៉ារី  និងស្វាមី
  អ្នកនាង ជា ម៉ារី និងស្វាមី
  អ្នកនាង ជា ម៉ារី  និងស្វាមី
  អ្នកនាង ជា ម៉ារី និងស្វាមី
ទិដ្ឋភាពក្នុងពិធីខួបកំណើត   អ្នកនាង ជា ម៉ារី 
ទិដ្ឋភាពក្នុងពិធីខួបកំណើត  អ្នកនាង ជា ម៉ារី 
ទិដ្ឋភាពក្នុងពិធីខួបកំណើត  អ្នកនាង ជា ម៉ារី
ទិដ្ឋភាពក្នុងពិធីខួបកំណើត អ្នកនាង ជា ម៉ារី
ទិដ្ឋភាពក្នុងពិធីខួបកំណើត  អ្នកនាង ជា ម៉ារី 
ទិដ្ឋភាពក្នុងពិធីខួបកំណើត អ្នកនាង ជា ម៉ារី 
ម៉ារី(តារាម៉ូដែល និងសម្តែង)
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T