ស្តាយជំនួស! រូបចម្លាក់បុរាណ Antonio Canova ដែលមានអាយុកាល២១៦ឆ្នាំ ត្រូវបានខូចខាត ដោយសារ.....(មានវីដេអូ)

//s4.kh1.co/a4/a4e1b5bdf11fbec617bc9e3b9c98f7ebaef13259.jpg
សង្គម

 ០៩-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ស្តាយណាស់! រូបចំលាក់Antonio Canova ដែលមានវ័យចំណាស់ដ៏សែនកម្រមួយដែលមានឈ្មោះថា Antonio Canova ត្រូវបានភ្ញៀវទេសចរណ៍អូស្ត្រាលីម្នាក់បង្កភាពខូចខាត។

អុីតាលី៖ ជារឿងមួយគួរឲ្យសោកស្តាយជាពន់ពេក ដែលរូបចំលាក់ដែលមាន២១៦ឆ្នាំ ដ៏សែនកម្រមួយដែលមានឈ្មោះថា Antonio Canova ត្រូវបានភ្ញៀវទេសចរណ៍អូស្ត្រាលីម្នាក់បង្កភាពខូចខាត ដោយបាក់ម្រាមជើង ខណៈពេលដែលគាត់យកដៃច្រត់ដើម្បីថតរូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅក្នុងវីដេអូមួយ ដែលថតចេញពីកាមេរ៉ាសុវត្ថិភាពនៅក្នុងសារមន្ទីរនោះ បាន​បង្ហាញពីសកម្មភាពបុរសម្នាក់បាន យកដៃនិង ដងខ្លួនផ្អែកទៅរូបចំលាក់មួយដើម្បីថតរូបទុកប​ង្ហោះនៅក្នុងបណ្តាញសង្គម ប៉ុន្តែជាអកុសល ដោយមិនបានប្រុងប្រយ័ត្ន គាត់ក៏បានធ្វើឲ្យរូបចម្លាក់នោះ​​បាក់ម្រាមជើងអស់៣ ដោយកំហុតអចេតនាផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ខាងសារមន្ទីរ Antonio Canova  បានរិះរកមធ្យោបាយដើម្បីកែច្នៃយ៉ាងណាដើម្បីឲ្យវត្ថុបុរាណនោះវិលទៅរកសភាពដើមឡើងវិញផងដែរ បន្ទាប់ពីបុរសអូស្ត្រាលីម្នាក់នោះ ក៏បានធ្វើការសូមទោសទៅកាន់សារមន្ទីរនោះផងដែរ ចំពោះកំហុសដែលខ្លួនបានធ្វើដោយការធ្វេសប្រហែសរបស់ខ្លួន៕

សូមចូលមើលរូបភាពនិង វីដេអូខាងក្រោម៖

រូបចំលាក់Antonio Canova
រូបចំលាក់Antonio Canova
ភ្ញៀវទេសចរណ៍អូស្ត្រាលីដែលបានបង្កការខូចខាតដល់រូបចំលាក់កម្រ
ភ្ញៀវទេសចរណ៍អូស្ត្រាលីដែលបានបង្កការខូចខាតដល់រូបចំលាក់កម្រ
ភ្ញៀវទេសចរណ៍អូស្ត្រាលីដែលបានបង្កការខូចខាតដល់រូបចំលាក់កម្រ
ភ្ញៀវទេសចរណ៍អូស្ត្រាលីដែលបានបង្កការខូចខាតដល់រូបចំលាក់កម្រ
ជើងរូបចំលាក់Antonio Canovaដែលបានបាក់
ជើងរូបចំលាក់Antonio Canovaដែលបានបាក់
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T