លើកទីមួយ ដែលឃើញស្វាមី សុគន្ធ និសា និយាយបែបនេះ ដាក់នាង (មានវីដេអូ)

//s6.kh1.co/8d/8dad39d269d3c2013c204c4403767c0e3f090272.jpg
តារា & កម្សាន្ដ

 ០៩-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មិនសូវចេញមុខតាមបណ្ដាញសង្គម ហើយក៏ដែលបានស្ដាប់សម្ដីពិតរបស់ស្វាមី​ សុគន្ធ និសា នាពេលកន្លងមកដែរ តែថ្មីៗនេះ ពិតជាភ្ញាក់ផ្អើលខ្លាំង ក្រោយលោកបាននិយាយពីភរិយានូវពាក្យមួយចំនួន ស្ដាប់ហើយពិតជារំភើបជំនួស។

ភ្នំពេញ៖ អាចនិយាយបានថា ជីវិតគូរបស់តារាចម្រៀងស្រីដែលមានប្រជាប្រិយភាពមិនចេះរីងស្ងួត សុគន្ធ និសា និងស្វាមី គឺជាគូស្នេហ៍មួយគូ ដែលមិនសូវបង្ហាញភាពផ្អែមល្ហែមជាមួយគ្រួសារ នៅលើបណ្ដាញសង្គមច្រើន ដូចតារាដទៃឡើយ តាំងពីរៀបការរួចរាល់រយៈពេលជាច្រើនឆ្នាំមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ មិនមែនថា តារាស្រីរូបនេះ មិនដែលបង្ហាញមុខក្នុងសកម្មភាពរីករាយជាមួយស្វាមីនោះទេ ប៉ុន្តែគេក៏ធ្លាប់ឃើញ សុគន្ធ និសា បង្ហាញភាពល្អូកល្អើននឹងគ្នាយូរៗម្ដង ដោយពួកគេទាំងពីរចង់ប្រើជីវិតឯកជនច្រើនជាង បង្អួតដល់ភ្នែកអ្នកផ្សេង។

តែយ៉ាងណាមិញ ថ្មីៗនេះ បើតាមរយៈកិច្ចសម្ភាសន៍តារារូបនេះ នៅក្នុងកម្មវិធី 3 Fun Cambodia អ្នកគាំទ្រជាច្រើន ពិតជាមានក្ដីរំភើបជំនួសស្ទើរគ្រប់គ្នា ដែលក្នុងកម្មវិធីនោះ បានរៀបចំឲ្យមាន ការធ្វើវីដេអូបង្ហាញអារម្មណ៍ពិតមួយចំនួន ពីស្វាមីរបស់ សុគន្ធ និសា ផ្ទាល់តែម្ដង។ ហើយក្នុងវីដេអូខ្លីមួយនោះដែរ លោកបានបង្ហាញអារម្មណ៍ពិតរបស់ខ្លួនខ្លីៗ តែមានន័យជ្រៅ ដោយបានរៀបរាប់សរសើរពីនេះពីនោះអំពីភរិយា ពិសេសនៅត្រង់ចំនុចមួយស្ដាប់ហើយពិតជាគួរឲ្យរំជួលចិត្តមែនទែន គឺលោកបាននិយាយថា៖

គាត់ចូលចិត្តជួយគេ គាត់ជាមនុស្សដែលស្រលាញ់សត្វ ហើយខ្ញុំជឿជាក់ថា នៅពេលដែលគាត់មានកូន គាត់គឺជាអនាគតម្ដាយដ៏ល្អ

សម្ដីស្វាមី សុគន្ធ និសា ក្នុងវីដេអូ

តាមរយៈវីដេអូមួយនេះ អាចបង្ហាញឲ្យយើងដឹងថា បើទោះបីជានៅខាងក្រៅ ប្ដីប្រពន្ធមួយគូនេះ មិនសូវបង្ហាញសកម្មភាពជាមួយគ្នាមែន ប៉ុន្តែយ៉ាងណានៅក្នុងជីវិតគ្រួសាររបស់ពួកគេ ពិតជាមានក្ដីសុខ សុភមង្គល មិនចាញ់គូគេដទៃឡើយ។ ហើយតាមរយៈវីដេអូមួយនេះ តារាចម្រៀងសម្លេងផ្អែមស្រទន់រូបនេះ ក៏មានចិត្តរំភើបខ្លាំងមិនស្ទើរនោះដែរ ដោយបានទទួលស្ដាប់ពាក្យពេជន៍ដ៏សែនមានន័យពីស្វាមីបែបនេះ ពិសេសក្នុងនោះអ្នកនាង ក៏បានបង្ហើបថា នឹងត្រៀមយកកូនទុកជាចំណងដៃនៅឆ្នាំក្រោយនេះហើយ ដែលដំណឹងនេះ ធ្វើឲ្យអ្នកគាំទ្រ កាន់តែរីករាយ ត្រេកអរខ្លាំងថែមទៀតផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖ 

សុគន្ធ និសា 
សុគន្ធ និសា 
សុគន្ធ និសា និងស្វាមី
សុគន្ធ និសា និងស្វាមី
សុគន្ធ និសា និងស្វាមី
សុគន្ធ និសា និងស្វាមី
សុគន្ធ និសា និងស្វាមី
សុគន្ធ និសា និងស្វាមី
សុគន្ធ និសា និងស្វាមី
សុគន្ធ និសា និងស្វាមី
សុគន្ធ និសា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T