ស្វីតណាស់! យុវជនម្នាក់ ចំណាយពេលមើលថែមិត្តស្រីដែលកើតជំងឺកូវីដ-១៩ នៅខាងក្រៅផ្ទះទាំងថ្ងៃនិងយប់ រហូតដល់នាងជាសះស្បើយ

//s4.kh1.co/1c/1c1c756c346f7fc6f35e10c4cf824d0025435eec.jpg
សង្គម

 ០៩-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

យុវជនអាយុ១៩ឆ្នាំម្នាក់ បានចំណាយពេលអង្គុយនៅខាងក្រៅផ្ទះទាំងថ្ងៃនិងយប់ ដើម្បីមើលថែមិត្តស្រីដែលកើតជំងឺកូវីដ-១៩។

អាមេរិក៖ យុវជនម្នាក់មានឈ្មោះថា Collin Quellette អាយុ១៩ឆ្នាំ បានចំណាយពេលអង្គុយនៅខាងក្រៅផ្ទះទាំងថ្ងៃនិងយប់ ដើម្បីមើលថែមិត្តស្រីដែលកើតជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Camila Baldasso អាយុ១៧ឆ្នាំ ត្រូវជាមិត្តស្រី បានឲ្យដឹងថា នាងនិងមិត្តប្រុស បាននាំគ្នាទៅធ្វើតេស្ដរកជំងឺកូវីដ-១៩ ដោយលទ្ធផលចេញមក នាងវិជ្ជមាន ហើយមិត្តប្រុសអវិជ្ជមាន។ ហើយមិត្តប្រុសរបស់នាង មានអារម្មណ៍សោកសៅជាខ្លាំង នៅពេលដែលត្រូវដឹងថា មិនបានជួបនាងដូចរាល់ដង ខណៈពេលនាងត្រូវសម្រាកព្យាបាលជំងឺ។

បើទោះជាយ៉ាងណាក្ដី មិត្តប្រុសរបស់នាង បានមកអង្គុយនៅខាងក្រៅផ្ទះមើលនាងតាមមាត់បង្អួចជារៀងរាល់ថ្ងៃ ដោយចំណាយពេលពីមួយម៉ោងទៅពីរម៉ោង និងនាំយកអាហារមកអង្គុយបរិភោគផងដែរ។ ហើយមានថ្ងៃខ្លះពេលល្ងាច ពួកគេទាំងពីរក៏បានទទួលទានអាហារមើលមុខគ្នាទៅវិញទៅមកផងដែរ។

ទន្ទឹមនឹងនោះដែរ នាងមានអារម្មណ៍មិនសូវល្អឡើយ ដោយសារតែមិត្តប្រុស ត្រូវអង្គុយក្រោមមេឃភ្លៀងពេលខ្លះ និងត្រូវមូសខាំទៀតផង។

យ៉ាងណាមិញ រយៈពេល១០ថ្ងៃក្រោយមក នាង Baldasso បានជាសះស្បើយពីជំងឺកូវីដ-១៩វិញ ហើយអ្វីដែលនាង និងមិត្តប្រុសធ្វើដំបូងពេលជួបគ្នានោះ គឺរត់ឱបគ្នាដោយក្ដីនឹក និងស្រលាញ់៕

សូមទស្សនារូបភាពខាងក្រោម៖

នាង Baldasso និងមិត្តប្រុស
នាង Baldasso និងមិត្តប្រុស
នាង Baldasso 
នាង Baldasso 
មិត្តប្រុសរបស់នាង Baldasso
មិត្តប្រុសរបស់នាង Baldasso
មិត្តប្រុសរបស់នាង Baldasso
មិត្តប្រុសរបស់នាង Baldasso
មិត្តប្រុសរបស់នាង Baldasso
មិត្តប្រុសរបស់នាង Baldasso
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T