បុរសម្នាក់ ទិញឡានកញ្ចាស់មួយគ្រឿង និងកែច្នៃយ៉ាងស្អាតឡើងវិញ ហើយលក់បានក្នុងតម្លៃរហូតដល់ទៅ…

//s6.kh1.co/e0/e0e8d1a84fc03255dcd5e13f80b7f8b2379f5fa4.jpg
សង្គម

 ០៩-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ជាងមេកានិកម្នាក់ ដែលមានបទពិសោធន៍២៤ឆ្នាំ បានកែច្នៃរថយន្ដកញ្ចាស់មួយគ្រឿង ទៅជារថយន្ដដំណើរកម្សាន្ត ដែលខាងក្នុងមានគ្រែ ទូរទឹកកក ចង្ក្រានចម្អិនអាហារដូចជាផ្ទះអីចឹងដែរ។

អូស្ត្រាលី៖ ជាងមេកានិកម្នាក់ ដែលមានបទពិសោធន៍២៤ឆ្នាំ បានកែច្នៃរថយន្ដកញ្ចាស់មួយគ្រឿង ទៅជារថយន្ដដំណើរកម្សាន្ត ដែលខាងក្នុងមានគ្រែ ទូរទឹកកក ចង្ក្រានចម្អិនអាហារដូចជាផ្ទះអីចឹងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Phil Hoken អាយុ៣៩ឆ្នាំ បានចំណាយប្រាក់ចំនួន៥,០០០ដុល្លារអាមេរិក ទៅទិញរថយន្ដមួយគ្រឿងប្រភេទ Volkswagen Jurgen Autovilla ឆ្នាំ១៩៧៥ បន្ទាប់ពីឃើញវាផ្សព្វផ្សាយលក់នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ហើយគម្រោងនៃការកែច្នៃវាឲ្យស្អាតឡើងវិញត្រូវបានបញ្ចប់ក្នុង​រយៈពេល៧ខែ និងអស់ទឹកប្រាក់ចំនួន៣០,០០០ដុល្លារអាមេរិកឯណោះ។

យ៉ាងណាមិញ ក្រោយពីកែច្នៃទៅជារថយន្ដដ៏ស្រស់ស្អាត និងថ្មីសន្លាងរួចមក លោក Hoken បានដាក់លក់នៅលើវេបសាយមួយ ក្នុងតម្លៃចំនួន៦៥,០០០ដុល្លារអាមេរិក តែរថយន្ដត្រូវបានលក់ចេញក្នុងតម្លៃ៦០,០០០ដុល្លារអាមេរិក ក្នុង​រយៈពេល១៧ម៉ោងនៃការផ្សព្វផ្សាយយានយន្ដ៕

សូមទស្សនារូបភាពខាងក្រោម៖

មុនពេលកែច្នៃ
មុនពេលកែច្នៃ
មុនពេលកែច្នៃ
មុនពេលកែច្នៃ
មុនពេលកែច្នៃ
មុនពេលកែច្នៃ
ក្រោយពីកែច្នៃរួច
ក្រោយពីកែច្នៃរួច
ក្រោយពីកែច្នៃរួច
ក្រោយពីកែច្នៃរួច
ក្រោយពីកែច្នៃរួច
ក្រោយពីកែច្នៃរួច
ក្រោយពីកែច្នៃរួច
ក្រោយពីកែច្នៃរួច
លោក Hoken និងក្រុមគ្រួសារ
លោក Hoken និងក្រុមគ្រួសារ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T