នេះឬ ជាហេតុផល ដែល Ton Chakrit សុខចិត្តទៅកែសម្ផស្សទាំងវ័យកាន់តែចាស់

//s6.kh1.co/eb/eb4b089c7e18ca1403be66a254da4bf33d0a425d.jpg
តារា & កម្សាន្ដ

 ០៩-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីបានសម្រេចចិត្តទៅធ្វើការកែសម្ផស្ស ឲ្យសម្រស់កាន់តែក្មេងជាងវ័យ អស់មួយរយៈពេលមក តារាសម្ដែងប្រុសជើងចាស់ បានបង្ហើបពីហេតុផលយ៉ាងខ្លីបែបនេះ

ថៃ៖ មួយរយៈនេះ តារាសម្តែងប្រុសជើងចាស់ដែលពោរពេញដោយទេពកោសល្យខ្ពស់ លោក Ton Jakkrit ហាក់ដូចជាបានទាញយកចំណាប់អារម្មណ៍ពីហ្វេនៗជាច្រើន បន្ទាប់ពីលោកបានសម្រេចចិត្ត ទៅធ្វើការកែសម្ផស្សជាច្រើនកន្លែង នៅលើផ្ទៃមុខរបស់លោ ក៏ដូចជា ចង់បំបាត់ស្នាមជ្រីវជ្រួញ ដើម្បីឲ្យមើលទៅកាន់តែមានភាពវ័យក្មេង ក្នុងអាយុ ៥១ ឆ្នាំ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការសម្រេចចិត្ត ដោយទៅធ្វើការវះកាត់ដ៏ធំមួយក្នុងជីវិតរបស់លោក បានធ្វើឲ្យមនុស្សមួយចំនួនពិតជាមានការងឿងឆ្ងល់ ក៏ដូចជាចង់ដឹងពីមូលហេតុខ្លះៗ  ខណៈដែលលោកមានការចង់ផ្លាស់ប្ដូរខ្លួន ក្នុងវ័យកាន់តែជ្រេរបែបនេះ ថែមទៀតផង។ ជាក់ស្ដែងថ្មីៗនេះ តាមរយៈកម្មវិធីទូរទស្សន៍ លោក Ton Jakkrit ក៏បានចូលមកផ្ដល់បទសម្ភាសន័ ព្រមទាំងបង្ហើបពីមូលហេតុដែល លោកសម្រេចចិត្តកែសម្ផស្សក្នុងវ័យចំណាស់បែបនេះ ។  

នៅក្នុងនោះដែរ លោកបាននិយាយថា៖  

ខ្ញុំគិតថា វាដល់ពេលហើយ ដែលយើងត្រូវតែថែរក្សាសម្រស់ខ្លួនឯង។ វាគឺជាបញ្ហាមួយ ពីរឿងព័ត៌មាន ព្រមទាំងចំណេះដឹង ដែលខ្ញុំមិនមានសោះឡើយ ប៉ុន្តែខ្ញុំស្គាល់គ្លីនិកមួយ ដែលត្រូវបានគេនិយាយថា ជាគ្លីនិកលេខមួយ ដូច្នេះហើយ ទើបខ្ញុំសម្រចចិត្តទៅពិគ្រោះជាមួយគ្រូពេទ្យ អំពីគម្រោងធ្វើការកែសម្ផស្ស។ លោកគ្រូពេទ្យ បាននិយាយថា ត្របកភ្នែកបានធ្លាក់ចុះហើយ ហើយកាលពីមុននេះ ខ្ញុំក៏រស់នៅក្នុងជីវិតធម្មតា ដោយមិនបានកត់សម្គាល់អ្វីទាំងអស់ និងមិនបានផ្តោតអារម្មណ៍ចំពោះវានោះទេ ប៉ុន្តែនៅពេលដែលយើងព្យាយាមសម្លឹងមើលវា វាពិតជាមានរឿងជាច្រើន ហើយនៅពេលដែលយើងដាក់មុខលើម៉ាស៊ីនស្កេន ក៏ឃើញថា ភ្នែកធ្លាក់ចុះពិតមែន តែគ្រូពេទ្យបាននិយាយទៀតថា វាជារឿងធម្មតាទេសម្រាប់អ្នកនៅក្នុងសិល្បៈកម្សាន្ត ផងដែរ។ 

Ton Jakkrit

ដោយឡែក ចំពោះរឿងនេះ ហ្វេនៗជាច្រើន ក៏បានចូលមកគាំទ្រពីការសម្រេចចិត្តរបស់លោក ជាពិសេស កាន់តែចាប់អារម្មណ៍ចំពោះ មុខមាត់ថ្មីបន្ទាប់ពីវះកាត់រួច ដែលមើលទៅកាន់តែស្រស់សង្ហា និងវ័យក្មេងជាងមុខ ផងដែរ៕ 

Ton Jakkrit 
Ton Jakkrit 
Ton Jakkrit 
Ton Jakkrit 
Ton Jakkrit 
Ton Jakkrit 
Ton Jakkrit 
Ton Jakkrit 
Ton Jakkrit 
Ton Jakkrit 
Ton Jakkrit 
Ton Jakkrit 
Ton Jakkrit 
Ton Jakkrit 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T