បរទេស៖ ថ្មីៗនេះ មានសារព័ត៍មានបរទេសមួយ បានផ្សាយពីរឿងមួយ ដែលតារាចម្រៀងដែលទទួលបានភាពជោគជ័យក្នុងវិស័យសិល្បៈ Bruno Mars បាននិយាយថា ខ្លួនចង់បន្ថែមអាជីព ជាអ្នកបង្ហាញម៉ូតមួយទៀត ទោះបីជាសល់លុយចាយលែងអស់ យ៉ាងណាក្តី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក រឿងរ៉ាវមួយនេះមិនដឹងជារឿងពិតឬ ជាការលែងសើចនោះឡើយ ដោយតារាប្រុសរូបនេះ បាននិយាយនៅក្នុងបណ្តាញសង្គម Twitterថា៖
ពេលខ្លះ ខ្ញុំមានការធុញថប់ខ្លាំងក្នុងការសរសេរបារ៉ូលបទចម្រៀង នៅពេលនោះខ្ញុំមើលកញ្ចក់ហើយនិយាយទៅកាន់ខ្លួនឯងថា ខ្ញុំគួរតែធ្វើជាតារាម៉ូដែល
ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនជាច្រើនបានងឿងឆ្ងល់ថា តើតារាប្រុសរូបនេះ ចង់ធ្វើជាតារាម៉ូដែលឬ យ៉ាងណា ខណៈពេលដែលរូបរាងនិង មុខមាត់គឺសមសួនទៅហើយ ប៉ុន្តែអន់ត្រង់ Bruno Mars មានកម្ពស់ទាបបន្តិច ដោយគាត់មានកម្ពស់ត្រឹមតែ១,៦៥ ម៉ែត្រតែប៉ុណ្ណោះ ៕
សូមចូលមើលរូបភាពខាងក្រោម៖






