យន្តហោះផ្ទាល់ខ្លួនមួយគ្រឿង ផ្ទះប្រណីតមួយខ្នង បូកថែមលុយទៀត! ក្លិបអ៊ីតាលីមួយនេះចង់បាន Silva ទៅរួមក្រុមដោយដាក់សំណើម៉ាអេម

//s6.kh1.co/58/585ae680cb47c1317e13ffda59bfd4d653487c52.jpg
កីទ្បា

 ០៧-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

យន្តហោះផ្ទាល់ខ្លួនមួយគ្រឿង ផ្ទះប្រណិតមួយខ្នង បូកលុយ៥២០០ក្នុងមួយសប្តាហ៍ជាសំណើរបស់ក្លិប Lazio ទៅឲ្យ David Silva

បរទេស៖ ក្លិបអ៊ីតាលី Lazio ត្រូវបានគេរាយកាណ៍មកថាបានដាក់សំណើដ៏គួរឲ្យចាប់អារម្មណ៍មួយដើម្បីនាំយកជើងចាស់ David Silva មករួមក្រុមនៅរដូវកាលក្រោយ។ នៅក្នុងសំណើនោះរួមមានយន្តហោះផ្ទាល់ខ្លួនមួយគ្រឿង ផ្ទះដ៏ប្រណីតមួយខ្នង បូកពីលើប្រាក់ពលកម្ម៥២០០០ផោន (ឬប្រមាណ៦៨០០០ដុល្លារ) ក្នុងមួយសប្តាហ៍។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ​ David Silva
កីឡាករ​ David Silva

 Silva នឹងត្រូវនៅជួយក្លិប Manchester City ក្នុងពានរង្វាន់ UEFA Champions League មួយទៀតមុនពេលត្រូវចាកចេញ ពោលគឺត្រូវប៉ះជាមួយ Real Madrid ជើងទី២វគ្គ១៦ក្រុមចុងក្រោយយប់នេះ។

យ៉ាងណាមិញបើទោះបីជា Lazio ដាក់សំណើធំបែបនេះក្ដី ក៏ Silva ហាក់ដូចជាមិនទាន់ពេញចិត្តនៅឡើយទេ ដោយសារថ្លៃពលកម្មទាបពេក។ គួរបញ្ជាក់ដែរ Man City ឲ្យប្រាក់ពលកម្មកីឡាកររូបនេះដល់ទៅ២២មុឺនផោន (ឬប្រមាណ ២៨មុឺនដុល្លារ) ក្នុងមួយសប្តាហ៍ឯណោះ ហើយនៅពេលនេះ Silva ទាមទារ​៨៦០០០ផោន (ឬប្រហែល១១មុឺនដុល្លារ) ទើបរូបគេព្រមផ្លាស់ទីចូលរួមជាមួយ Lazio ។ 

កីឡាករ​ David Silva
កីឡាករ​ David Silva

ក្រៅពី Lazio ក៏នៅមានក្លិបជាច្រើនទៀតចង់បានតារាវ័យ៣៤ឆ្នាំរូបនេះទៅរួមក្រុម ក្នុងនោះ Silva បានបដិសេធសំណើរបស់ក្លិបនៅលីគកំពូលអាមេរិក Major League Soccer និងក្លិបនៅអារ៉ាប់រួម ដោយកំពុងតែចាប់អារម្មណ៍ចង់ផ្លាស់ទៅលេងឲ្យក្លិបនៅស្រុកកំណើត Real Beltis

កីឡាករ​ David Silva
កីឡាករ​ David Silva

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T