ភ្នំពេញ៖ LACOSTE សូមណែនាំម៉ូតសម្លៀកបំពាក់ដំបូងដែលបានច្នៃឡើងសម្រាប់នារី និងត្រូវបានរចនាឡើងតាមរយៈការជំរុញចិត្តពីនិមិត្តរូបពីរនាក់របស់ LACOSTE គឺម្ចាស់ពានរង្វាន់កីឡាវាយកូនកូល (Golf) អ្នកស្រី Simone Thion de la Chaume និង ជើង​ឯកកីឡាវាយកូនបាល់ (Tennis) កញ្ញា Suzanne Lenglen

ម៉ូត ICONIC WOMEN ឆ្លុះបញ្ចាំងនូវរបៀបនៃការស្លៀកពាក់សហសម័យរបស់ពួកគេ ដែលត្រូវបានបង្កើតឡើងសម្រាប់ស្ត្រីសម័យទំនើបរួមមាន ភាពស្អាត និងការសម្រិតសម្រាំងភាពឡូយឆាយរបស់អ្នកស្រី Simone និង សេរីភាព ភាពជាស្ត្រី និងភាពលេចធ្លោរបស់កញ្ញា Suzanne ។ នេះជារបៀបនៃការលេងម៉ូតសម្លៀកបំពាក់របស់បុគ្គលពីរផ្សេងគ្នា តែវាបានផ្ដល់ជាផ្នត់គំនិតតែមួយនៃភាពឆើតឆាយ។

ម៉ូតសម្លៀកបំពាក់សម្រាប់នារី ពី LACOSTE

ការរួមបញ្ចូលគ្នារវាងភាពឡូយឆាយ និង ចលនា បានផ្ដល់នូវសេរីភាពទៅដល់ស្រ្ដីគ្រប់រូប។ LACOSTE មានគោលបំណងក្នុងការផ្ដល់ភាពជឿជាក់ទៅកាន់នារីសម័យទំនើប សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ស្ត្រីទាំងនោះតែងតែមានចលនា និងផ្លាស់ប្តូរគ្នាយ៉ាងរលូនរវាងមជ្ឈដ្ឋានការងារនិងសង្គមរស់នៅ។

កាបូបស្ពាយចំហៀង Croco Crew Grained Leather
កាបូបស្ពាយចំហៀង Croco Crew Grained Leather

សម្រាប់ទំនិញចុងក្រោយ ដែលត្រូវធ្វើការច្នៃម៉ូតផងដែរនោះ Lacoste ក៏បានបង្ហាញនូវកាបូបជាបន្តបន្ទាប់រួមមានកាបូប Two-Tone Leather Double Tote ដែលគូសបញ្ជាក់ពីការរចនាមានពីរពណ៌ និងកាបូបស្ពាយចំហៀង Croco Crew Grained Leather ដែលមានពណ៌ផ្សេងៗគ្នា និងបង្ហាញពីឡូហ្គូប៉ាក់រូបក្រពើរបស់ម៉ាក Lacoste

កាបូប Two-Tone Leather Double Tote
កាបូប Two-Tone Leather Double Tote

ព័ត៌មានលម្អិត៖ https://bit.ly/3c1awQC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ