Lacoste x Roland Garros 2020 គ្រប់ពេលវេលា...!

//s9.kh1.co/3b/3b112cda6cdd32e55b16973972ae7ee89961d8f2.jpg
សង្គម

 ១៣-តុលា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ថ្ងៃនេះយើងសូមបង្ហាញជូននូវទិដ្ឋភាពខ្លះៗនៃការប្រកួតកីឡាវាយកូនបាល់ (Tennis) ដែលប្រៀបដូចជាអ្នកមានវត្តមាននៅទីនោះផ្ទាល់។

ភ្នំពេញ៖ ថ្ងៃនេះយើងសូមបង្ហាញជូននូវទិដ្ឋភាពខ្លះៗនៃការប្រកួតកីឡាវាយកូនបាល់ (Tennis) ដែលប្រៀបដូចជាអ្នកមានវត្តមាននៅទីនោះផ្ទាល់ ហើយនឹងក្លាយជាអ្នកគាំទ្រពេញទំហឹងលើការប្រកួតដែលរៀបចំឡើងដោយ Roland Garros និង Lacoste

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lacoste
Lacoste

ម្ចាស់ជើងឯកនៅលើទីលានប្រកួតស្វែងយល់ពីការវិវឌ្ឍន៍នៃផ្ទាំងគំនូរដែលមានប្រវែង 15 ម៉ែត្រដោយវិចិត្រករ លោក Greg ដែលផ្ទាំងគំនូរនោះតំណាងអោយក្រុមកីឡាកររបស់ម៉ាក Lacoste

Lacoste
Lacoste

Lacoste និង Roland Garros មានប្រវត្តិចាប់តាំងពីឆ្នាំ 1971 គឺនៅពេលដែលភាពជាដៃគូរវាងម៉ាក Lacoste និងការប្រកួតកីឡាវាយកូនបាល់ (Tennis) ប្រចាំទីក្រុង Paris ចាប់ផ្ដើមមានឡើង។ Lacoste បានក្លាយជាដៃគូសហការផ្លូវការនៅឆ្នាំ 2019 ហើយចាប់តាំងពីពេលនោះមក វត្តមានរូបសញ្ញាក្រពើក៏មាននៅលើសម្លៀកបំពាក់របស់កីឡាករវាយកូនបាល់ គណកម្មការកណ្ដាល ក្រុមជំនួយការផ្នែករើសកូនបាល់ និងក្រុមចៅក្រមខ្សែគំនូសផងដែរ។

Lacoste
Lacoste

តើលោក René Lacoste ដែលជាស្ថាបនិកម៉ាក Lacoste បានឈ្នះពានរង្វាន់ Roland Garros ប៉ុន្មានដង?

លោក René Lacoste បានឈ្នះការប្រកួតនេះចំនួន 3ដង នៅក្នុងឆ្នាំ 1925 1927 និង 1929។ ការទទួលជ័យជម្នះលើកចុងក្រោយរបស់លោកត្រូវបានប្រព្រឹត្តឡើងនៅទីលាន Roland Garros ហើយវាក៏ជាការប្រកួតចុងក្រោយបង្អស់នៅក្នុងអាជីពជាកីឡាកររបស់លោកផងដែរ។

Lacoste
Lacoste

ព័ត៌មានទីតាំងលម្អិត៖ https://bit.ly/3c1awQC

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T