ភ្នំពេញ៖ មួយរយៈនេះ យើងឃើញថា សន្ទុះនៃការងារសិល្បៈរបស់តារាចម្រៀងស្រី ប៉ាច គីមមួយ កំពុងតែទទួលបានការគាំទ្រច្រើនពីទស្សនិកជន ពិសេសថ្មីៗនេះ នាងក៏កំពុងត្រូវបានមហាជនជាច្រើន មានការចាប់អារម្មណ៍ខ្លាំង ទៅលើសមត្ថភាពច្រៀងដ៏អស្ចារ្យរបស់នាង នៅក្នុងកម្មវិធីប្រកួតប្រជែងប្រឡងតារាចម្រៀងអាជីព I Am s Singer Cambodia រដូវកាលទីពីរផ្ទាល់តែម្ដង។

ជាមួយគ្នានេះដែរ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍នៅក្នុងកម្មវិធីនោះ យើងឃើញថា តារាស្រីរាងតូចច្រឡឹង សម្លេងផ្អែមរូបនេះ មានការតុបតែងខ្លួនស្អាតប្លែកៗ មិនឲ្យច្រំដែលនោះឡើយ ហើយរាល់ការបង្ហាញខ្លួនម្ដងៗ គ្រប់ប្រភេទនៃសម្លៀកបំពាក់ គឺតារាស្រីរូបនេះ តែងត្រូវបានគេសរសើរថាស្រស់ស្អាតគ្រប់ទម្រង់ផងដែរ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ប៉ាច គីមមួយ ទើបតែបានបង្ហាញខ្លួន បង្អួតសម្រស់របស់ខ្លួនជាថ្មី នៅក្នុងឈុតសម្លៀកនាងអប្សរា ដែលមានការរចនាតុបតែងជាមួយគ្រឿងលម្អយ៉ាងប្រណីត ពេញមួយតួខ្លួន ធ្វើឲ្យមហាជនជាច្រើន ឃើញហើយ នាំគ្នាបង្ហាញមតិកោតសរសើរជាហូរហែរ អំពីរូបសម្រស់ដ៏ស្រស់សោភារបស់តារារូបនេះច្រើនមិនស្ទើរ  បើទោះបីជានេះមិនមែនជាលើកទីមួយ ដែលបានឃើញនាងគ្រងនូវឈុតអប្សរានេះក៏ដោយ ប៉ុន្តែទោះយ៉ាងណា នាងនៅតែអាចធ្វើបានយ៉ាងសាកសម គួរឲ្យសរសើរផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាព វីដេអូខាងក្រោម៖

ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

ប៉ាច គីមមួយ