ទោះមិនមែនលើកទីមួយ តែ ប៉ាច គីមមួយ នៅតែគ្រងឈុតអប្សរា យ៉ាងសាកសម

//s4.kh1.co/39/3930267a61b6c9985e631c55a697446af538f449.jpg
តារា & កម្សាន្ដ

 ០៦-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ទោះបីជាតារាចម្រៀងស្រី ប៉ាច គីមមួយ ជាតារាចម្រៀងមួយរូបទើបតែប្រឡូកក្នុងវិស័យសិល្បៈពិតមែន តែនាងពិតជាមាន ទាំងសមត្ថភាពច្រៀងបានយ៉ាងពីរោះ ហើយថែមទាំងមានរូបសម្រស់ស្រស់ស្អាតខ្លាំងមិនចាញ់សិល្បៈរៀមច្បងឡើយ។

ភ្នំពេញ៖ មួយរយៈនេះ យើងឃើញថា សន្ទុះនៃការងារសិល្បៈរបស់តារាចម្រៀងស្រី ប៉ាច គីមមួយ កំពុងតែទទួលបានការគាំទ្រច្រើនពីទស្សនិកជន ពិសេសថ្មីៗនេះ នាងក៏កំពុងត្រូវបានមហាជនជាច្រើន មានការចាប់អារម្មណ៍ខ្លាំង ទៅលើសមត្ថភាពច្រៀងដ៏អស្ចារ្យរបស់នាង នៅក្នុងកម្មវិធីប្រកួតប្រជែងប្រឡងតារាចម្រៀងអាជីព I Am s Singer Cambodia រដូវកាលទីពីរផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍នៅក្នុងកម្មវិធីនោះ យើងឃើញថា តារាស្រីរាងតូចច្រឡឹង សម្លេងផ្អែមរូបនេះ មានការតុបតែងខ្លួនស្អាតប្លែកៗ មិនឲ្យច្រំដែលនោះឡើយ ហើយរាល់ការបង្ហាញខ្លួនម្ដងៗ គ្រប់ប្រភេទនៃសម្លៀកបំពាក់ គឺតារាស្រីរូបនេះ តែងត្រូវបានគេសរសើរថាស្រស់ស្អាតគ្រប់ទម្រង់ផងដែរ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ប៉ាច គីមមួយ ទើបតែបានបង្ហាញខ្លួន បង្អួតសម្រស់របស់ខ្លួនជាថ្មី នៅក្នុងឈុតសម្លៀកនាងអប្សរា ដែលមានការរចនាតុបតែងជាមួយគ្រឿងលម្អយ៉ាងប្រណីត ពេញមួយតួខ្លួន ធ្វើឲ្យមហាជនជាច្រើន ឃើញហើយ នាំគ្នាបង្ហាញមតិកោតសរសើរជាហូរហែរ អំពីរូបសម្រស់ដ៏ស្រស់សោភារបស់តារារូបនេះច្រើនមិនស្ទើរ  បើទោះបីជានេះមិនមែនជាលើកទីមួយ ដែលបានឃើញនាងគ្រងនូវឈុតអប្សរានេះក៏ដោយ ប៉ុន្តែទោះយ៉ាងណា នាងនៅតែអាចធ្វើបានយ៉ាងសាកសម គួរឲ្យសរសើរផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាព វីដេអូខាងក្រោម៖

ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T