បុរសម្នាក់ ខំរៀបចំទៀន១០០ ចេញជាអក្សរសុំមិត្តស្រីរៀបការ មានអី ស្រាប់តែភ្លើងឆេះផ្ទះ

//s6.kh1.co/e5/e5ba53a2f0f37d5be26e16499fe300fd6cb60d22.jpg
សង្គម

 ០៦-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់មានឈ្មោះថា Albert Ndreu អាយុ២៦ឆ្នាំ រស់នៅក្នុងទីក្រុង Sheffield បានរៀបចំការស្នើសុំមិត្តស្រីរៀបការយ៉ាងរ៉ូមែនទិកមួយនៅផ្ទះដែលបណ្ដាលឲ្យភ្លើងឆាបឆេះផ្ទះតែម្ដង។

អង់គ្លេស៖ ថ្មីៗនេះ បុរសម្នាក់មានឈ្មោះថា Albert Ndreu អាយុ២៦ឆ្នាំ រស់នៅក្នុងទីក្រុង Sheffield បានរៀបចំការស្នើសុំមិត្តស្រីរៀបការយ៉ាងរ៉ូមែនទិកមួយនៅផ្ទះ ដែលបណ្ដាលឲ្យភ្លើងឆាបឆេះតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុ លោក Albert បានចំណាយពេលបួនម៉ោងក្នុងការរៀបចំទៀនតូចៗចំនួនប្រមាណ១០០ នៅក្នុងបន្ទប់ទទួលភ្ញៀវ និងរៀបចេញជាអក្សរ «រៀបការនឹងបងទេ?» លើឥដ្ឋ រួមទាំងមានប៉េងប៉ោងចម្រុះពណ៌ប្រមាណ៦០ផងដែរ។ បន្ទាប់ពីរៀបចំសព្វគ្រប់រួចមក លោកក៏បានចេញទៅខាងក្រៅ ដើម្បីទៅទទួលមិត្តស្រីត្រលប់មកផ្ទះ។

លុះពេលមកដល់ផ្ទះវិញ ក៏ស្រាប់តែឃើញផ្សែងហុយចេញផ្ទះ ទើបលោកនិងមិត្តស្រី ប្រញាប់ប្រញាល់ទូរសព្ទទៅកាន់ភ្នាក់ងារពន្លត់អគ្គិភ័យភា្លមៗ។

ប្រភពបានបន្ដទៀតថា ក្រុមពន្លត់អគ្គិភ័យ បានមកទីតាំងកើតហេតុផ្ទាល់នាវេលាម៉ោង៨:៣០នាទីយប់ ហើយក្រោយពីពន្លត់ភ្លើងរួចមក លោក Albert បានចូលទៅបន្ទប់ទទួលភ្ញៀវជាមួយនឹងមិត្តស្រី និងលុតជង្គង់សុំរៀបការ ទាំងដែលក្នុងដៃកាន់ចិញ្ចៀនមួយវង់។ ហើយជាចុងក្រោយ មិត្តស្រីរបស់លោក មិនបានខឹងឡើយ និងថែមទាំងនិយាយថាយល់ព្រមរៀបការជាមួយលោកផងដែរ។

យ៉ាងណាមិញ ផ្ទះដែលឆាបឆេះនោះមានធានារ៉ាប់រង ហើយឥឡូវនេះ លោក Albert និងមិត្តស្រី បានផ្លាស់ទៅរស់នៅជាមួយនឹងបងប្អូនជីដូនមួយបណ្ដោះអាសន្នសិន។ ហើយពួកគេសង្ឃឹមថានឹងរៀបចំគម្រប់ខួបអគ្គិភ័យនេះនៅឆ្នាំក្រោយ និងអញ្ជើញក្រុមពន្លត់អគ្គិភ័យឲ្យចូលរួមផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Albert  និងមិត្តស្រី
លោក Albert  និងមិត្តស្រី
លោក Albert  និងមិត្តស្រី
លោក Albert និងមិត្តស្រី
មុនពេលឆាបឆេះ
មុនពេលឆាបឆេះ
មុនពេលឆាបឆេះ
មុនពេលឆាបឆេះ
ក្រោយពីឆាបឆេះរួច
ក្រោយពីឆាបឆេះរួច
ក្រោយពីឆាបឆេះរួច
ក្រោយពីឆាបឆេះរួច
ក្រោយពីឆាបឆេះរួច
ក្រោយពីឆាបឆេះរួច
ក្រោយពីឆាបឆេះរួច
ក្រោយពីឆាបឆេះរួច
ឡានពន្លត់អគ្គិភ័យនៅកន្លែងកើតហេតុ
ឡានពន្លត់អគ្គិភ័យនៅកន្លែងកើតហេតុ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T