ផ្លូវការ!! Man City ចុះកុងត្រាយករនាំងការពារជម្រើសជាតិហូឡង់រូបនេះ ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ

//s4.kh1.co/90/90d141ef487a6526024fd72e8a0684c2d4ed6de3.jpg
កីទ្បា

 ០៦-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Man City ចុះកុងត្រាយករនាំងការពារជម្រើសជាតិហូឡង់កីឡាករ Nathan Ake ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ

អង់គ្លេស៖ ក្លិបមេឃខៀវ Manchester City បានសម្រេចកិច្ចព្រមព្រៀងផ្ទេរយកខ្សែការពារ Nathan Ake ពីក្លិប Bournemouth ជាផ្លូវការ ក្នុងតម្លៃ៤១លានផោន (ឬប្រមាណ ៥៣លានដុល្លារ) អមជាមួយកិច្ចសន្យារយៈពេល៥ឆ្នាំ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ Nathan Ake
  ខ្សែការពារ Nathan Ake

រនាំងការពារវ័យ២៥ឆ្នាំ បានមកធ្វើតេស្តសុខភាពនៅទីក្រុង Manchester កាលពីថ្ងៃពុធ កន្លងទៅនេះ បន្ទាប់ពី​ Man City ឈានដល់កិច្ចព្រមព្រៀងជាមួយក្រុម Bournemouth ជុំវិញការផ្ទេរយករូបគេ កាលពីសប្ដាហ៍មុន។

Ake ជាកីឡាករចំណូលថ្មីទី២ហើយ របស់ Man City នៅទីផ្សារដោះដូររដូវក្ដៅនេះ ដោយកាលពីម្សិលមិញ ក្លិបជើងឯក Premier League រដូវកាល២០១៨/១៩ ទើបប្រកាសទិញខ្សែប្រយុទ្ធ Ferran Torres ពីក្លិបប្រជៀវខ្មៅ Valencia ។

  ខ្សែប្រយុទ្ធ Ferran Torres
  ខ្សែប្រយុទ្ធ Ferran Torres

យ៉ាងណាមិញ ក្រោយបានផ្លាស់មកកាន់កីឡដ្ឋាន Etihad ជម្រើសជាតីហូឡង់ Ake បាននិយាយពីអារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖

Man City បានក្លាយជាក្លិបដ៏ឆ្នើមមួយក្នុងប្រទេសអង់គ្លេស គិតត្រឹម១ទសវត្សរ៍ចុងក្រោយ។ ការផ្ទេរមកកាន់ទីនេះ ជាក្ដីស្រមៃរបស់ខ្ញុំ។  City ជាក្រុមមួយពោរពេញទៅដោយកីឡាករកម្រិតពិភពលោក គ្រប់ទីកន្លែងដែលអ្នកក្រឡេកមើលក្នុងក្រុមនេះ សុទ្ធតែកីឡាករល្បីៗលំដាប់អន្តរជាតិ។ ដោយឡែកសម្រាប់លោក Pep Guardiola វិញ ជាអ្នកការទូទៅ១រូប ដែលគេទទួលស្គាល់ និងកោតសរសើរជុំវិញពិភពលោក ហើយខ្ញុំមិនបាច់ពណ៌នា ពីគាត់ច្រើនទេ ព្រោះសមិទ្ធផលដែលគាត់បានសាងកន្លងមក វាបញ្ជាក់ឲ្យឃើញហើយ។ ភាពជោគជ័យដែលគាត់ធ្លាប់មានគឺពិតជាមិនគួរឲ្យជឿ ជាពិសេស ប្រព័ន្ធលេងដែលគាត់រៀបចំគឺពិតជាទាក់ទាញខ្ញុំណាស់។ ខ្ញុំក៏ដឹងដែរថា ខ្ញុំត្រូវប្រឹងប្រែងដើម្បីជាប់ជម្រើសរបស់គាត់ ហេតុនេះហើយទើបខ្ញុំសម្រេចចិត្តមកទីនេះ។

កីឡាករ Nathan Ake
  ខ្សែការពារ Nathan Ake
  ខ្សែការពារ Nathan Ake

គួររម្លឹកដែរថា មុនពេលផ្លាស់មក Man City ខ្សែការពារកណ្ដាលរូបនេះ បានចំណាយពេល ៣ឆ្នាំជាមួយក្លិប Bournemouth ក្នុងនោះគេបង្ហាញខ្លួនបាន១២១ប្រកួត ស៊ុតបញ្ចូលទីបាន១១គ្រាប់ និបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៦ដង៕

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T