បួសតែរយៈពេលខ្លីសោះ លោកបងដេវីត សូត្រធម៌ឡើងច្បាស់ គ្មានទាក់សោះ (មានវីដេអូ)

//s6.kh1.co/59/599cb6a3d61e6467f267e64c8b95c9c93ca12749.jpg
តារា & កម្សាន្ដ

 ០៦-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បុរសម្នាក់ដែលបានលក់ឡានឲ្យលោកបង ដេវីតបានទៅលេងនិង សួរសុខទុក្ខលោកបង ដល់កុដិតែនិង ថែមទាំងទទួលបានការឲ្យធម៌ពីលោកបងលើសពីការរំពឹងទុកផងដែរ។

បាត់ដំបង៖ ដោយយោងតាមគណនីទំព័រនៅក្នុងបណ្តាញសង្គមមួយរបស់ហាងលក់រថយន្តមួយដែលមានឈ្មោះថា​Wesalecar ដែលបង្ហាញពីបុរសម្នាក់ដែលបានលក់ឡានឲ្យលោកបង ដេវីតបានទៅលេងនិង សួរសុខទុក្ខលោកបង ដល់កុដិតែម្តង ថែមទាំងទទួលបានការឲ្យធម៌ពីលោកបងលើសពីការរំពឹងទុកផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកតាមរយៈបង្ហោះវីដេអូមួយដែលរយៈពេល៥០និង ៥៥វិនាទី ដែលមានអត្ថន័យស្តីអំពីការធ្វើដំណើរទៅកាន់ខេត្តពោធិសាត់ផងនិង ខេត្តបាត់ដំបងផង ដើម្បីដើរលេងផងនិង ជាពិសេសគឺចង់ទៅសួរសុខទុក្ខលោកបង ដេវីតផងដែរ។ នៅពេលទៅដល់កុដិភ្លាមបុរសម្នាក់នោះក៏បានប្រញាប់ប្រញាល់ដោះស្បែកជើងនិង ថ្វាយបង្គំលោកបងភ្លាមៗនិង ប្រគេនជាកាហ្វេដល់លោកបងផងដែរ ភ្លាមៗនោះលោកបង ដេវីតក៏បានសូត្រឲ្យធម៌ឲ្យយ៉ាងពីរោះដល់គាត់វិញផងដែរ។

ក្រោយពីបានឃើញដូច្នេះរួចមក មហាជនជាច្រើនក៏បានបញ្ជេញមតិលើកសរសើរដល់លោកបង ដេវីត ដែលទើបតែបួសថ្មីៗនេះសោះប៉ុន្តែអាចសូត្រធម៌បានច្បាស់លាស់ គ្មានភ្លេចឬ ទាក់ត្រង់ណាឡើយ ជាពិសេសសម្លេងរបស់លោកបងគឺពីរោះថែមទៀត៕

សូមចូលមើលរូបភាពនិង វីដេអូខាងក្រោម៖

ងួនចាន់ ដេវីត កាលមិនទាន់បួស
ងួនចាន់ ដេវីត កាលមិនទាន់បួស
លោកបង ដេវីត ក្រោយពីបួសជាព្រះសង្ឃរួច
លោកបង ដេវីត ក្រោយពីបួសជាព្រះសង្ឃរួច
បុរសម្នាក់ដែលជាម្ចាស់ហាង Wesalecar ដែលបានលក់ឡានឲ្យលោកបង ដេវីត
បុរសម្នាក់ដែលជាម្ចាស់ហាង Wesalecar ដែលបានលក់ឡានឲ្យលោកបង ដេវីត
បុរសម្នាក់ដែលជាម្ចាស់ហាង Wesalecar ដែលបានលក់ឡានឲ្យលោកបង ដេវីត
បុរសម្នាក់ដែលជាម្ចាស់ហាង Wesalecar ដែលបានលក់ឡានឲ្យលោកបង ដេវីត
លោកបងដេវីតនិង ម្ចាស់ហាង Wesalecar
លោកបងដេវីតនិង ម្ចាស់ហាង Wesalecar
 ម្ចាស់ហាង Wesalecarនិង លោកបងដេវីត
 ម្ចាស់ហាង Wesalecarនិង លោកបងដេវីត
ងួន ចាន់ដេវីត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T