ចំនួនអ្នកស្លាប់និងរបួស ក្នុងហេតុការណ៍ផ្ទុះឃ្លាំងនៅប្រទេសលីបង់ បន្តកើនឡើងដល់ជាង៥ពាន់នាក់

//s6.kh1.co/5b/5bd58e2c016cfe1df4664d81b7f5c36dba8c744e.jpg
សង្គម

 ០៦-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្តុកសារធាតុអាម៉ូញ៉ូមនីត្រាតនៅក្នុងរដ្ឋធានីបៃរូត បានបន្តកើនឡើងដល់ ១៣៥នាក់ ក្នុងចំណោមអ្នករងរបួសជាង ៥,០០០នាក់

បៃរូត៖ ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្តុកសារធាតុអាម៉ូញ៉ូមនីត្រាតនៅក្នុងរដ្ឋធានីបៃរូត បានបន្តកើនឡើងដល់ ១៣៥នាក់ ក្នុងចំណោមអ្នករងរបួសជាង ៥,០០០នាក់ ហើយក្រុមជួយសង្គ្រោះរបស់ប្រទេសលីបង់ នៅតែបន្តតាមប្រមាញ់រក​មនុស្ស​មួយ​ចំនួនទៀតដែលបាន​បាត់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នករងរបួសក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្តុកសារធាតុគីមី
អ្នករងរបួសក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្តុកសារធាតុគីមី

នាយករដ្ឋមន្រ្តី​ប្រទេសលីបង់​បានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃ ខណៈការស៊ើបអង្កេតដំបូងបានស្តីបន្ទោសទៅលើការធ្វេសប្រហែស ​ចំពោះសកម្មភាពយកសារធាតុផ្ទុះទៅស្តុកទុកក្នុងឃ្លាំងនៅក្បែរកំពង់ផែអស់រយៈពេល ៦ឆ្នាំ ទាំងមិនមានវិធានការការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ។​ ដោយឡែកអភិបាលក្រុងបៃរូតបានឱ្យដឹងថា ប្រជាជនប្រមាណ ៣០ម៉ឺននាក់ ត្រូវបាត់បង់ផ្ទះសម្បែង ហើយអាជ្ញាធរបាននឹងកំពុងធ្វើការ​ផ្តល់ស្បៀងអាហារ និងទឹក ក៏ដូចជារៀបចំទីជម្រកដល់​ជនរងគ្រោះឱ្យស្នាក់នៅបណ្តោះអាសន្ន។

ក្រុមជំនួយបានប្រមូលផ្តុំនៅកន្លែងផ្ទុះដ៏កក្រើកមួយនៅទីក្រុងបៃរូត ប្រទេសលីបង់កាលពីថ្ងៃទី ៤ សីហា
ក្រុមជំនួយបានប្រមូលផ្តុំនៅកន្លែងផ្ទុះដ៏កក្រើកមួយនៅទីក្រុងបៃរូត ប្រទេសលីបង់កាលពីថ្ងៃទី ៤ សីហា

ហេតុការណ៍ផ្ទុះដ៏ខ្លាំងក្លានេះ បានធ្វើឱ្យកក្រើកនៅក្នុងរដ្ឋធានីបៃរូត ដោយបង្កឲ្យមានការខូចខាត​យ៉ាងច្រើនសន្ធឹកសន្ធាប់ ​ខណៈដែលប្រទេសលីបង់ទើបតែបានធូរស្រាលមួយកម្រិត ពីបញ្ហាធ្លាក់ចុះនៃសេដ្ឋកិច្ចជាតិ ក៏ដូចជា​ការឆ្លងរាតត្បាតនៃជំងឺកាចសាហាវកូវីដ១៩។ ហើយបើតាមការលើកឡើងរបស់អាជ្ញាធរក្នុង​តំបន់​បានឱ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ដ៏អាក្រក់នេះ អាចនឹង​កើនឡើងបន្តទៀត៕

ប្រជាជនរាប់ម៉ឺននាក់ ត្រូវបាត់បង់​ផ្ទះសម្បែង
ប្រជាជនរាប់ម៉ឺននាក់ ត្រូវបាត់បង់​ផ្ទះសម្បែង
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T