ក្រុមហ៊ុន TADA ទទួលបានប្រាក់វិនិយោគទុនបន្ថែម ៥លានដុល្លារ សម្រាប់ការចែកចាយតុកតុកអេឡិចត្រូនិច

//s4.kh1.co/ad/ad25e0d7fee689964fe41c10f6501afde223c106.jpg
បច្ចេកវិទ្យា

 ០៦-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុនអាជីវកម្មចល័ត MVL ដែលបានដំណើរការកម្មវិធីធ្វើដំណើរ TADA នៅតំបន់អាសុីអាគ្នេយ៍បានទទួលប្រាក់វិនិយោគទុនបន្ថែម ៥លានដុល្លារក្នុងកិច្ចព្រមព្រៀងមួយថ្មីៗនេះដែលវិនិយោគដោយក្រុមហ៊ុន Central។ មកទល់ពេលនេះ ក្រុមហ៊ុន​ MVL បានទទួលប្រាក់វិនិយោគទុនសរុបចំនួន ១៣.៤ លានដុល្លារហើយក្នុងរយៈពេល ២ ឆ្នាំនៃដំណើរការសេវាកម្មរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

MVL មានអ្នកប្រើប្រាស់រហូតដល់ទៅ ៦០០,០០០ នាក់នៅក្នុងប្រទេសសិង្ហបុរី, វៀតណាម​ និងកម្ពុជា ជាមួយនឹងគោលការណ៍សេវាកម្មមិនកាត់កម្រៃជើងសារដ៏ពិសេសរបស់ខ្លួន។​ MVL មានគម្រោងផលិតតុកតុកអេឡិចត្រូនិច ដើម្បីចែកចាយទៅក្នុងទីផ្សារអាសុីអាគ្នេយ៍ដោយសហការជាមួយក្រុមហ៊ុន Myung-shin ដែលជាក្រុមហ៊ុនផលិតយានយន្តអេទ្បិចត្រូនិចមួយមានរោងចក្រផលិតនៅប្រទេសកូរ៉េខាងត្បូង។

ផ្អែកលើហិរញ្ញប្បទាននេះ MVL មានគម្រោងក្នុងការពន្លឿនផែនការរបស់ខ្លួនបន្ថែមទៀតក្នុងការផ្គត់ផ្គង់យានយន្តអេទ្បិចត្រូនិចនៅក្នុងទីផ្សារអាសុីអាគ្នេយ៍។ MVL មានគោលបំណងចែកចាយនិងលក់រហូតដល់ ១០,០០០ តុកតុកអេទ្បិចត្រូនិចនៅក្នុងប្រទេសកម្ពុជាឆ្នាំក្រោយនេះ។

លោក Kay Woo នាយក​ប្រតិបត្តិរបស់ MVL មានប្រសាសន៍ថា៖

“ការមិនកាត់កម្រៃជើងសារពីអ្នកបើកបរគឺជាអត្ថប្រយោជន៍ធំបំផុតរបស់ TADA។ ជាមួយនឹងគោលការណ៍មិនកាត់កម្រៃជើងសារនេះ យើងនឹងអាចចែកចាយតុកតុកអេទ្បិចត្រូនិចនេះយ៉ាងលឿនទៅកាន់អ្នកប្រើប្រាស់កម្មវិធីរហូតដល់ ៦០០,០០០ នាក់ និងនាំចូលចល័តភាពបែបច្នៃប្រឌិតថ្មីមកកាន់ទីផ្សារអាសុីអាគ្នេយ៍។”​

លោក Kay Woo

សម្រាប់ព័ត៌មានលម្អិតពី MVL សូមចូលទៅកាន់

ក្រុមហ៊ុនអាជីវកម្មចល័ត MVL 
ក្រុមហ៊ុនអាជីវកម្មចល័ត MVL 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T