តោះមកដឹង 6 ចំណុចផ្លាស់ប្តូរថ្មីនៅលើរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី!

//s6.kh1.co/e9/e9aae8f0093247e07fb558d8db55fb35eea5d6d5.jpg
សង្គម

 ០៥-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុនអ​ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបាននាំចូលរថយន្ត FordEverest 2.0L Bi-Turbo ជាមួយនឹងតម្លៃពិសេសត្រឹមតែ​ $69,900 ប៉ុណ្ណោះ។

ភ្នំពេញ៖ Ford Everest គឺជាប្រភេទរថយន្ត SUV ​ខ្នាតធំដែលជាកូនកាត់រវាង SUV និងរថយន្ត Pick Up Ranger ដែលផ្នែកខាងមុខ និងប្រព័ន្ធជើងក្រោមហាប់ណែនដូចទៅនឹងរថយន្ត Ranger ដែរ។ ដោយសារតែវាមាន DNA រួមជាមួយរថយន្ត Ford Ranger ហេតុនេះហើយទើបធ្វើអោយរថយន្ត SUV មួយនេះអាចបើកបរបានគ្រប់ស្ថានភាពផ្លូវមិនចាញ់ថយន្ត Pick Up នោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រថយន្តនេះមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាអស់រយៈពេលជាង 10 ឆ្នាំមកហើយ និងត្រូវបានទទួលស្គាល់ពីគុណភាព​ សុវត្ថិភាព បច្ចេកវិទ្យា និងភាពធន់រឹងមាំពីសំណាក់អតិថិជន ហេតុនេះហើយទើបធ្វើអោយរថយន្ត​ Ford Everest មានឈ្មោះបោះសម្លេងរហូតមកដល់សព្វថ្ងៃនេះ។ មានចម្ងល់ជាច្រើនដែលបានសាកសួរមកកាន់ក្រុមហ៊ុន Ford ថា តើពេលណារថយន្តនេះមានការផ្លាស់ប្តូរបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពថ្មី ហើយការទន្ទឹងរង់ចាំរបស់អតិថិជន Ford បានមកដល់ហើយ នោះគឺ រថយន្ត Ford Everest 2.0L​ Bi-Turbo ជំនាន់ថ្មី ដែលជារថយន្ត SUV ប្រណិត ដែលបំពាក់ជាមួយនឹងម៉ាស៊ីនជំនាន់ចុងក្រោយគឺម៉ាស៊ីន 2.0L Bi-Turbo បូករួមជាមួយនឹងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត​។​

  រថយន្ត Everest 2.0L Bi-Turbo
  រថយន្ត Everest 2.0L Bi-Turbo

ក្រុមហ៊ុន អ​ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបាននាំចូលរថយន្ត Ford Everest 2.0L Bi-Turbo ជាមួយនឹងតម្លៃពិសេសត្រឹមតែ​ $69,900 ប៉ុណ្ណោះ។  

រថយន្តប្រណិតមួយនេះ បានភ្ជាប់មកជាមួយនឹងចំណុចផ្លាស់ប្តូរថ្មីពិសេស 6​ យ៉ាងនោះគឺ៖

1.    រថយន្តនេះបានបំពាក់នូវម៉ាស៊ីនជំនាន់ថ្មី 2.0L Bi-Turbo ដែលមានកម្លាំងសេសរហូតដល់ទៅ 213 PS និងកម្លាំងរមួល 500 Nm ដែលមានកម្លាំងខ្លាំងស៊ីប្រេងតិច

  រថយន្ត Everest 2.0L Bi-Turbo
  រថយន្ត Everest 2.0L Bi-Turbo

2.    ​ប្រអប់លេខ 10 លេខអូតូ​ ដែលធ្វើអោយការបើកបររបស់លោកអ្នកមានភាពរលូនជាងមុន

  រថយន្ត Everest 2.0L Bi-Turbo
  រថយន្ត Everest 2.0L Bi-Turbo

3.    ចំណុចដែលអតិថជនកំពុងតែទន្ទឹងរង់ចាំយូរណាស់ហើយនោះគឺ Push Button Start/ Smart Key ដែលងាយស្រួលដល់អតិថជនអាចបញ្ឆេះរថយន្តដោយគ្រាន់តែចុចប៊ូតុង Engine Start/Stop ព្រមទាំងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងប្រលោះទ្វារ នោះវានឹងដោះសោរ (Unlock) ដោយស្វ័យប្រវត្តិ ហើយលោកអ្នកគ្រាន់តែចុចសេនសឺនៅលើដៃទ្វារដើម្បីធ្វើការ​ចាក់សោរ (Lock)​ ជាការស្រេច

  រថយន្ត Everest 2.0L Bi-Turbo
  រថយន្ត Everest 2.0L Bi-Turbo
  រថយន្ត Everest 2.0L Bi-Turbo
  រថយន្ត Everest 2.0L Bi-Turbo

4.    ផ្នែកខាងក្នុងនៃរថយន្ត បានរចនាឡើងជាមួយនឹងពូកស្បែកបែបប្រណិតពណ៌ការ៉ុត ដែលជាពណ៌កំពុងពេញនិយមបំផុតសម្រាប់រថយន្តប្រណិតៗមួយចំនួន

  រថយន្ត Everest 2.0L Bi-Turbo
  រថយន្ត Everest 2.0L Bi-Turbo

5.    បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីអមជាមួយនឹងអេក្រង់ Touch Screen 8 អ៊ីញដែលផ្តល់នូវរូបភាពច្បាស់ល្អ និងមានភាពរស់រវើកជាង

  រថយន្ត Everest 2.0L Bi-Turbo
  រថយន្ត Everest 2.0L Bi-Turbo

6.    ចំណុចពិសេសចុងក្រោយដែលទាក់ទាញ និងផ្តល់នូវភាពឆ្លាតវៃ ដែលរថយន្ត SUV ដែលជាដៃគូប្រកួតប្រជែងរបស់រថយន្ត Everest 2.0L មិនមាននោះ​គឺ បច្ចេកវិទ្យា Hands-Free Lift Gate ដោយលោកអ្នកអាចធ្វើការបើក និងបិទឃ្លុបក្រោយដោយគ្រាន់តែគ្រវាសជើង។

  រថយន្ត Everest 2.0L Bi-Turbo
  រថយន្ត Everest 2.0L Bi-Turbo

ចំពោះរថយន្ត Ford Everest 2.0L Bi-Turbo ដែលនាំចូលជាផ្លូវការដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏មានផ្ដល់នូវជម្រើសព៌ណជាច្រើនសំរាប់អតិថិជនជ្រើសរើសដែលរួមមានដូចជា ពណ៌ស ទឹកប្រាក់​ ទឹកមាស ប្រផេះ និងខ្មៅផងដែរ។ រាល់ការទិញរថយន្តពីក្រុមហ៊ុន នោះលោកអ្នកនឹងទទួលបានការធានាផ្ទាល់ពីរោងចក្ររយៈពេល 3ឆ្នាំ ឬ 100,000គីឡូម៉ែត្រ ជាពិសេសមានសេវាជួសជុលរថយន្តចល័ត២៤ម៉ោងទូទាំងប្រទេស សេវាយករថយន្តចាស់មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service) និងសេវាបង់រំលស់គ្រប់ខេត្តក្រុងប្រកបដោយទំនុកចិត្ត។

  រថយន្ត Everest 2.0L Bi-Turbo
  រថយន្ត Everest 2.0L Bi-Turbo

កាន់តែអស្ចារ្យនោះគឺ លោកអ្នកទិញរថយន្ត Everest 2.0L Bi-Turbo នៅថ្ងៃនេះ ជាមួយតម្លៃពិសេសត្រឹមតែ 69,900$ ប៉ុណ្ណោះ និងមានក្នុងស្តុកស្រាប់មិនចាំបាច់រង់ចាំ លើសពីនេះទៅទៀតលោកអ្នកនឹងទទួលបានសន្លឹកឆ្នោត១សន្លឹក ដែលមានឪកាសឈ្នះរថយន្ត Ford Ecosport ថ្មីស្រឡាង១គ្រឿង ឬ ទទួលបានមាសដ៏ច្រើនសន្ធឹកសន្ធាប់ ដែលការចាប់ឆ្នោតនេះនឹងប្រព្រឹត្តឡើងនៅក្នុងកម្មវីធីសម្ពោធជាផ្លូវការនៃរថយន្តនេះផងដែរ៕

  ទិញរថយន្ត Everest 2.0L Bi-Turbo មានឱកាសឈ្នះរង្វាន់ 
  ទិញរថយន្ត Everest 2.0L Bi-Turbo មានឱកាសឈ្នះរង្វាន់ 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T