នាយករដ្ឋមន្ត្រីអូស្ត្រាលីនិយាយថា ជម្លោះប្រដាប់អាវុធរវាងអាមេរិកនិងចិន អាចនឹងកើតឡើងនៅពេលខាងមុខនេះ

//s4.kh1.co/7c/7c6d8a73276212e220456f7160a1d20d9efd8d04.jpg
សង្គម

 ០៥-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន ​( Scott Morrison) បានព្រមានថា ជម្លោះប្រដាប់អាវុធរវាងអាមេរិកនិងចិន​គឺ​អាចនឹងកើត​មានឡើង​ ខណៈពេលដែលភាពតានតឹងកាន់តែកើនឡើងខ្លាំង

បរទេស៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន ​( Scott Morrison) បានព្រមានថា ជម្លោះប្រដាប់អាវុធរវាងសហរដ្ឋអាមេរិកនិងចិន​ គឺ​អាចនឹងកើត​មានឡើង​ ស្របពេល​ភាពតានតឹងកំពុងតែកើនឡើងខ្លាំង នៅ​ពេលដំណើរការបោះឆ្នោតសហរដ្ឋអាមេរិកកាន់តែខិតជិតមកដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទីក្រុងប៉េកាំងកាលពីថ្ងៃទី ១ ខែតុលាឆ្នាំ ២០១៩
ទីក្រុងប៉េកាំងកាលពីថ្ងៃទី ១ ខែតុលាឆ្នាំ ២០១៩

នាយករដ្ឋមន្រ្តី ម៉ូរីសុន បានធ្វើការ​ឆ្លើយតបទៅនឹងអត្ថបទមួយ​ ដែលសរសេរ​ដោយអតីតនាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលីលោក Kevin Rudd ​កាលពីថ្ងៃអង្គារ​ថា “សង្គ្រាមក្តៅគគុក” រវាងប្រទេសមហាអំណាចទាំងពីរ អាចនឹងផ្ទុះឡើងជាលើកដំបូង ក្រោយពេលសង្គ្រាមកូរ៉េត្រូវបានបញ្ចប់​កាលពីឆ្នាំ១៩៥៣។

អតីតនាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលីលោក Kevin Rudd
អតីតនាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលីលោក Kevin Rudd

នៅក្នុងបទសម្ភាសន៍​មួយ​ ​លោក ​ម៉ូរីសុន បានលើកឡើងយ៉ាងដូច្នេះថា៖

ខ្ញុំនឹងមិនប្រើឃ្លាថា “សង្គ្រាមក្តៅគគុកនោះទេ” ប៉ុន្តែ​យើងអាចនិយាយបានថា ជម្លោះប្រដាប់អាវុធរវាងអាមេរិកនិងចិន គឺពិតជាអាចនឹងកើតមានឡើង។ ហើយការធ្វើបច្ចុប្បន្នភាពផ្នែកវិស័យការពារជាតិរបស់យើង គឺ​មានភាពខុសគ្នាទៅនឹងការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រី​លោក Kevin Rudd ។

ស្កុត ម៉ូរីសុន
នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន
នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កុត ម៉ូរីសុន

គួរឱ្យដឹងដែរថា ទំនាក់ទំនងរវាងអាមេរិកនិងចិន បានឈានដល់ដំណាក់​កាល​​យ៉ាប់យ៉ឺនទៅៗ ដោយសារបញ្ហាមួយចំនួនរាប់ចាប់ពី​ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ​ការធ្វើពាណិជ្ជកម្ម​របស់ទីក្រុងប៉េកាំង រួមជាមួយសកម្មភាពធ្វើព្យុះធ្វើភ្លៀងរបស់ចិន ដែលមានបំណងចង់ទាមទារទឹកដី​នៅសមុទ្រចិនខាងត្បូង​ ក៏ដូចជាសកម្មភាពបង្កជម្លោះព្រំដែនដ៏ឃោរឃៅ​នៅជួរភ្នំហិម៉ាឡៃ​ ដែល​បណ្តាលឱ្យទាហានឥណ្ឌាយ៉ាងតិច ២០នាក់ត្រូវស្លាប់៕

ទីក្រុងប៉េកាំងកំពុងបង្កព្យុះភ្លៀង និងចង់យកដែននៅសមុទ្រចិនខាងកើតមកកាន់កាប់
ទីក្រុងប៉េកាំងកំពុងបង្កព្យុះភ្លៀង និងចង់យកដែននៅសមុទ្រចិនខាងកើតមកកាន់កាប់
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T