បរទេស៖ អាពាហ៍ពិពាហ៍មួយត្រូវបានបំផ្លាញទាំងស្រុង ដោយសារតែ គូស្នេហ៍មួយគូ ប៊ិះនឹងត្រូវរៀបការជាមួយគ្នារួចរាល់ហើយ ប៉ុន្តែត្រូវស្ត្រីម្នាក់មកអុកឡុកផ្អើល ពេញរោងការ ដោយអះអាងថា នាងមានផ្ទៃពោះជាមួយនឹង កូនកម្លោះបាត់ទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ពិធីមង្គលការដ៏អធិកអធមមួយនេះ ត្រូវបានក្លាយទៅជាកម្មវិធីទឹកខ្មេះវិញ ដោយកំឡុងពេល ដែលលោកអាចារ្យកំពុងតែសួរសំណួរទៅកាន់កូនកម្លោះ កូនក្រមុំមួយគូនេះ រំពេចនោះមានអ្នកទី៣ មកក្រឡុកពេញរោងទាំងមូល ដោយនៅក្នុងពេលនោះ មានភ្ញៀវកិត្តិយសម្នាក់ បានថតវីដេអូរួចក៏បង្ហោះចូលក្នុងបណ្តាញសង្គម TIktok ផងដែរ ដោយនៅពេលនោះ ស្ត្រីម្នាក់បាននិយាយថា៖
Anthony! អ្នកធ្វើជាមិនស្គាល់ខ្ញុំមែនទេ តើថ្ងៃនេះអ្នកមានអារម្មណ៍មិនល្អមែនទេ?
Anthony! ខ្ញុំដឹងថាអ្នកបានលឺខ្ញុំ អ្នកបានធ្វើជាមិនស្គាល់ខ្ញុំ ប៉ុន្តែខ្ញុំមានកូនជាមួយអ្នកទៅហើយ
បន្ទាប់មក ក៏មាននារីម្នាក់ទៀត ដែលត្រូវកូនស្រីរបស់ម្ចាស់កម្មវិធី នៅក្នុងនោះបានហក់មកក្នុងគោលបំណងចង់រកហក់វៃស្ត្រីម្នាក់នោះ ព្រមទាំងស្រែកខ្លាំងៗដាក់ឲ្យទៀតផង ប៉ុន្តែត្រូវបានគេឃាត់ទាន់ ដោយនាងបាននិយាយថា៖
អ្នកឯងគួរតែចេញពីពិធីមង្គលការរបស់ម្តាយខ្ញុំទៅ តើអ្នកឯងយ៉ាងម៉េចក្នុងខ្លួន?
គួរបញ្ជាក់ដែរថា មកទល់ពេលនោះវីដេអូមួយនោះ ត្រូវបានភ្ញៀវម្នាក់បង្ហោះចូលក្នុងបណ្តាញសង្គម Tiktok ដោយទទួលបានការទស្សនារហូតទៅដល់ ៩,៩លានដង អ្នកចុច Like ១,៨លាននាក់និង អ្នក Comment ៤៤,០០០ នាក់ផងដែរ៕
សូមចូលមើលរូបភាពនិង វីដេអូខាងក្រោម


