ដឹងចិត្តអ្នកចូលចិត្តកម្ម៉ង់អាហារញ៉ាំ! Muuve ទៅដល់ទឹកដីអង្គរភ្លាម ផ្តល់ប្រូម៉ូសិនពិសេសដល់អ្នកសៀមរាបភ្លែត

//s4.kh1.co/00/00e75eb8f8052ddfa98c7b91801a3f21d37a24d1.jpg
សង្គម

 ០៥-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

សៀមរាប៖ ជម្ងឺឆ្លង កូវីដ-១៩ រាតត្បាតយ៉ាងឆាប់រហ័ស ដែលសឹងតែមិនគួរឲ្យជឿ។ ក្នុងរយៈពេលតែប៉ុន្មានខែ កូវីដ-១៩ ចម្លងពីមនុស្សម្នាក់ទៅមនុស្សទូទាំងសកល ដែលបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ជម្រុញប្រជាជនម្នាក់ៗឲ្យស្នាក់នៅក្នុងផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Muuve
Muuve

ដោយសារតែខ្លាចឆ្លង មនុស្សម្នាក់ៗជៀសវាងបរិភោគអាហារនៅតាមហាង និងទីសាធារណៈផ្សេងៗ។ ដោយហេតុនេះ សេវាកម្មដឹកជញ្ជូនអាហារ មានការពេញនិយមយ៉ាងខ្លាំង។

អាជីវកម្មដឹកជញ្ជូនអាហារ Muuve បានក្លាយជាចំនុចតភ្ជាប់ដ៏សំខាន់មួយ របស់អាជីវកម្មផ្នែកអាហារទៅកាន់អតិថិជន ដែលបច្ចុប្បន្នមានការពេញនិយមទាំងក្រៅរាជធានី។  Muuve កំពុងចាប់ដៃគូជាមួយហាងជាង ១០០ នៅខេត្តសៀមរាប តាំងពីចាប់បើកដំណើរការ នៅថ្ងៃទី០៧ ខែកក្កដា មកម៉្លេះ។

ម្ចាស់ហាង Dialogue នៅខេត្តសៀមរាប លោក សេង ពិសិដ្ឋ សង្កេតឃើញថា អាជីវកម្មដឹកជញ្ជូនអាហារ ផ្ដល់អត្ថប្រយោជន៍ទៅដល់មនុស្សយ៉ាងច្រើនក្នុងខណៈជម្ងឺរាតត្បាតនេះ ទាំងប្រជាជនដែលពុំហ៊ានចេញក្រៅ និងអ្នកជំនួញផ្នែកអាហារផ្សេងៗ។

លោក ពិសិដ្ឋ បានបន្តថា៖

“យើងអត់ចង់ចាំយូរ ហើយក៏អត់ចង់សួរគេច្រើនដែរ។ គ្រាន់តែលឺពី អាជីវកម្មដឹកជញ្ជូនអាហារ Muuve យើងដាក់បញ្ចូលតែម្ដង។”

លោក ពិសិដ្ឋ 

ដើម្បីអបអរសាទរការបន្ថែមសេវាកម្មនៅសៀមរាប ក៏ដូចជាការណែនាំទៅដល់ប្រជាជននៃខេត្តសៀមរាបផង Muuve ផ្ដល់ជូនការចុះតម្លៃពិសេសដល់អ្នកកុម្ម៉ង់ដំបូងផងដែរ។ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ ៣ដុល្លារ ដោយគ្រាន់តែវាយប្រូម៉ូកូដ LOVESR។

កាន់តែពិសេសទៅទៀតនោះ សេវាដឹកជញ្ជូនមានតម្លៃត្រឹមតែ ១ដុល្លារ សម្រាប់គ្រប់ទីកន្លែងនៅក្នុងក្រុងសៀមរាប៕

Muuve
Muuve
Muuve
Muuve
Muuve
Muuve
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T