ធ្វើស៊ីផ្លូវចិត្តហ្វេនណាស់ ខ្សែភាពយន្ត Mulan នឹងមិនបញ្ចាំងក្នុងរោងកុនទេ តែបែរជាដាក់តាម...

//s4.kh1.co/39/39eeb14d8f1fc6175fbe90ce1fbc0c68e760e3b6.jpg
តារា & កម្សាន្ដ

 ០៥-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ខ្សែភាគយន្តប្រភេទ Live-action «Mulan» នឹងត្រូវបានដាក់បញ្ចូលខ្សែភាពយន្តនេះនៅលើ Disney + ក្នុងតម្លៃជួល ២៩.៩៩ ដុល្លារចាប់ពីថ្ងៃទី ៤ ខែកញ្ញា។

បរទេស៖ ខ្សែភាពយន្តខ្នាតធំ  «Mulan» របស់ Disney ត្រូវបានពន្យារពេលជាច្រើនដងក្នុងឆ្នាំនេះ ដោយសារតែការផ្ទុះឡើងនៃវីរុសសកលកូវីដ១៩ តែយ៉ាងណាមិញ ទស្សនិកជននឹងអាចមើល ខ្សែភាពយន្តនេះក្នុងពេលឆាប់ៗនេះ តែវាប្រហែលជា មិនមាននៅក្នុងរោងកុនទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម ក្រុមហ៊ុន Disney (DIS) បានប្រកាសនៅថ្ងៃអង្គារនេះ រឿង​ប្រភេទ live-action ដែល​យក​លំនាំ​រឿង​បែបគំនូរជីវចលស៊េរីឆ្នាំ ១៩៩៨ បាននឹងឆ្ពោះទៅកាន់ Disney + ដែលជាសេវាកម្មប្រភេទអនឡាញ ដែលបានដាក់ជួលឲ្យមហាជនក្នុងតម្លៃបន្ថែម ២៩.៩៩ ដុល្លារ ដែលខ្សែភាពយន្តនេះ​ នឹងមាននៅថ្ងៃទី ៤ ខែកញ្ញា។

ក្នុងនោះដែរ លោក Bob Chapek អគ្គនាយកក្រុមហ៊ុន Disney បានមានប្រសាសន៍ថា ជំងឺរាតត្បាតនេះបាន បង្ខំឲ្យ ក្រុមហ៊ុនគិតអំពី «វិធីសាស្រ្តផ្សេងៗ» ដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង។ លោកបាននិយាយថា យើងគិតថាវាសំខាន់ណាស់ ក្នុងការរកវិធីផ្សេងដើម្បីនាំយកខ្សែភាពយន្តបែបលក្ខណៈគ្រួសារ ទៅកាន់មហាជនឲ្យទាន់ពេលវេលា។

បន​្ថែមពី​នេះ ព័ត៌មាននៃការចេញផ្សាយនេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុន Disney បានចេញផ្សាយលទ្ធផលប្រចាំត្រីមាស ដែលបានបង្ហាញពីវិសាលភាព ដែលចក្រភពប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុនមួយនេះ ត្រូវបានដុនដាបបំផ្លាញដោយរោគរាតត្បាត ដែលក្រុមហ៊ុនបានរាយការណ៍ថា ខ្លួនមានការខាតបង់ជិត ៥ ពាន់លានដុល្លារនៅក្នុងត្រីមាសទី ៣ ឆ្នាំនេះ៕

សូមទស្សនារូបខាងក្រោម៖

Liu Yifei ដែលសម្តែងជា Mulan
Liu Yifei ដែលសម្តែងជា Mulan
Liu Yifei ដែលសម្តែងជា Mulan
Liu Yifei ដែលសម្តែងជា Mulan
Liu Yifei ដែលសម្តែងជា Mulan
Liu Yifei ដែលសម្តែងជា Mulan
Liu Yifei ដែលសម្តែងជា Mulan
Liu Yifei ដែលសម្តែងជា Mulan
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T