អីយ៉ាស់! ស្មាតហ្វូនជំនាន់ចុងក្រោយស៊េរី A ម៉ូឌែលថ្មី Galaxy A01 Core និងពណ៌ថ្មី Galaxy A51& Galaxy A71 ដែលទំនើបទាន់សម័យ ទាក់ទាញខ្លាំង និងមានតម្លៃសមរម្យបំផុតបានដាក់លក់ហើយ !

//s6.kh1.co/22/22d51fb83899b7e3ee168b02629c890d6dd41f9d.jpg
បច្ចេកវិទ្យា

 ០៤-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ស្មាតហ្វូនស៊េរី A ម៉ូដែលចុងក្រោយ Galaxy A01 Core និងពណ៌ថ្មី Galaxy A51 Galaxy A71 ពណ៌ប្រាក់ (Metallic Silver) ដែលកំពុងស៊ីផ្លូវអារម្មណ៍ អង្រួនចិត្ត និងសណ្តំបេះដូងអ្នកប្រើប្រាស់ឱ្យមកចាប់កាន់ផ្ទាល់ជាមួយនឹងរូបរាងដ៏ទាក់ទាញ ទំនើប ទាន់សម័យ និងមានតម្លៃសមរម្យបំផុតសឹងតែមិនគួរឱ្យជឿ នៅពេលនេះបានដាក់លក់ផ្លូវការក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាហើយ។

ភ្នំពេញ៖ ស្មាតហ្វូនស៊េរី A ម៉ូដែលចុងក្រោយ Galaxy A01 Core  និងពណ៌ថ្មី Galaxy A51  Galaxy A71 ពណ៌ប្រាក់ (Metallic Silver) ដែលកំពុងស៊ីផ្លូវអារម្មណ៍ អង្រួនចិត្ត និងសណ្តំបេះដូងអ្នកប្រើប្រាស់ឱ្យមកចាប់កាន់ផ្ទាល់ជាមួយនឹងរូបរាងដ៏ទាក់ទាញ ទំនើប ទាន់សម័យ និងមានតម្លៃសមរម្យបំផុតសឹងតែមិនគួរឱ្យជឿ នៅពេលនេះបានដាក់លក់ផ្លូវការក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Galaxy A01 Core
Galaxy A01 Core

ការផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យា នៃពិភពស្មាតហ្វូនសម្រាប់អនាគតរបស់ក្រុមហ៊ុន សាមសុង គឺពិតជាផ្តល់នូវភាពអស្ចារ្យ និងភាពរីករាយដល់អតិថិជនដែលនិយមប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួនមែន។ ក្រៅពីដាក់លក់ Galaxy A01 Core ក្នុងតម្លៃត្រឹមតែជាង $80 ជាមួយនឹងសមត្ថភាពមិនធម្មតាដែលអាចផ្តល់ការកម្សាន្ត និងអនុស្សាវរីយ៍រីករាយជាច្រើនតាមរយៈកាមេរ៉ាថតរូបបានច្បាស់ល្អ និងអាចលេង Facebook បានម៉ាអេម Galaxy A51 តម្លៃត្រឹមតែជាង $300 មានលក្ខណៈពិសេសថតស្អាតដូចតារា។

Galaxy A51
Galaxy A51

 ចំណែកឯ Galaxy A71 តម្លៃត្រឹមតែជាង $400 ដែលមានលក្ខណៈពិសេសម្រាប់ហ្វេនៗ ចូលចិត្តលេងហ្គេមដោយផ្តល់នូវភាពរលូនឥតទាក់ ជក់អារម្មណ៍អស់ស្ទះតែម្តង។ 

Galaxy A71
Galaxy A71

ជាមួយនឹងការមិនផ្តោតលើប្រាក់ចំណេញ សំខាន់ធ្វើយ៉ាងណាឱ្យអតិថិជនគ្រប់លំដាប់ថ្នាក់របស់ខ្លួន រាល់ការជាវ Galaxy A01 Core និងពណ៌ថ្មី Galaxy A51  Galaxy A71 អតិថិជនទាំងអស់នឹងទទួលបានការថែមជូនយ៉ាងពិសេសពីក្រុមហ៊ុន សាមសុង ជាច្រើនដូចជា៖

* Galaxy A01 Core

- បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មីក្នុងរយៈពេល 1ឆ្នាំចាប់ពីថ្ងៃដែលបានទិញ។

- ផ្តល់ការធានាជូនរយៈពេល 1 ឆ្នាំ ពេញតែម្តង។

* Galaxy A51 & Galaxy A71

- ថែមជូន ស៊ីមកាត Smart ធំហ្ម៎ង តម្លៃ 54 ដុល្លារ។

- បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មីក្នុងរយៈពេល 1ឆ្នាំចាប់ពីថ្ងៃដែលបានទិញ។

- ផ្តល់ការធានាជូនរយៈពេល 1 ឆ្នាំ ពេញតែម្តង។

ម៉េចដែរប៉ុណ្ណឹង? តើមួយណាជាជម្រើសដ៏ល្អស័ក្តិសមបំផុតសម្រាប់លោកអ្នកទៅ? កាមេរ៉ាថតរូបបានច្បាស់ល្អ និងអាចលេង Facebook បានម៉ាអេម? ឬ ចង់ថតស្អាតដូចតារា ឬក៏ចូលចិត្តលេងហ្គេម?

សម្រាប់ព័ត៌មានលម្អិត សូមអញ្ចើញមកទស្សនាផលិតផលដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 203 232៕ 

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T