ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់ ឈ្មោះ Illayaram Sekar អាយុ២៥ឆ្នាំ បានបន្ដរក្សាកំណត់ត្រារបស់ខ្លួនសារជាថ្មី តាមរយៈការដោះស្រាយល្បែងរូប៊ីកគូប (Rubik's cubes) បានចំនួនច្រើនជាងមុន ដែលប្រើរយៈពេលតែមួយដង្ហើមប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែងនាពេលថ្មីៗនេះ អ្នកជំនាញលេងល្បែងរូប៊ីកគូបខាងលើ ទើបទទួលបានភាពជោគជ័យមួយថ្មីទៀត ដោយគាត់បានតម្រាបរូប៊ីកគូបរហូតដល់៦ ដែលប្រើរយៈពេល ២នាទី និង១៧វិនាទី ពោលគឺតែមួយដង្ហើមរបស់គាត់ប៉ុណ្ណោះ។ ហើយកំណត់ត្រាថ្មីនេះដែរ គឺបានយកឈ្នះលើកំណត់ចាស់របស់គាត់ពីមុន ដែលកាលពីឆ្នាំ២០១៤ បានត្រឹមតែ ៥រូប៊ីកគូបប៉ុណ្ណោះ។
យ៉ាងណាមិញ បន្ទាប់ពីទទួលបានភាពជោគជ័យថ្មី និងបន្ដរក្សាកំណត់ត្រាពិភពលោកហ្គីនណេស លោក Sekar បាននិយាយថា៖
ទីបំផុត ខ្ញុំបានបំបែកឯតទគ្គកម្មមួយថ្មីទៀត បន្ទាប់ពី៦ឆ្នាំមុន។ ខ្ញុំជាបេក្ខជន ដែលប៉ុនប៉ងបំបែកកំណត់ត្រានេះ ដំបូងគេនៅអាស៊ី។
លោកបន្ដថា៖
បច្ចុប្បន្ននេះ ខ្ញុំកំពុងធ្វើការនៅសាលាមួយក្នុងទីក្រុង Chennai ហើយខ្ញុំចង់ជំរុញសិស្សរបស់ខ្ញុំ ឲ្យពួកគេធ្វើបានរឹតតែល្អបន្ថែមទៀត ប៉ុន្ដែក៏ត្រូវតាំងចិត្ដ ដើម្បីប្រឈមមុខនូវរាល់ឧបសគ្គផ្សេងៗផងដែរ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

#WATCH Chennai: 25-year old Illayaram Sekar attempts to break the Guinness World Record of solving most Rubik's cubes underwater in a single breath. Sekar successfully solved 6 Rubik's cubes in 2.17 minutes against the previous record of 5 Rubik's cube solved underwater in 2014 pic.twitter.com/wcY6Er31gm
— ANI (@ANI) August 3, 2020