ខេត្តព្រះ​សីហនុ​នឹង​ប្រឈម​ជំនន់ទឹក​ភ្លៀង​ ខ្យល់​បក់​​បោក​ខ្លាំង ​និង​រលក​​សមុទ្រ​ខ្ពស់​ៗ ​ពីថ្ងៃ​ទី ១ - ៥ សីហា

//s6.kh1.co/28/281131b88b3472726f139e14e03518ff37edc9e0.jpg
សង្គម

 ០៣-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ចាប់ពីថ្ងែទី០១ ដល់ថ្ងែទី០៥ ខែសីហា ឆ្នាំ២០២០ នៅខេត្តព្រះសីហនុ​នឹងប្រឈមនឹងជំនន់ទឹកភ្លៀង ( Flash Flood ) រួមជាមួយ​ខ្យល់​បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ដែល​អាជ្ញាធរបានប្រាប់ឲ្យក្រុមហ៊ុនដឹកជញ្ជូន ពលរដ្ឋ ភ្ញៀវទេសចរណ៍មាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​ផងដែរ

រដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃ ១ សីហាកន្លងទៅបានចេញសេចក្តីជូនដំណឹងមួយថា ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០​សម្ពាធទាបមួយ បានកើតឡើងនៅលើសមុទ្រចិនខាងត្បូង ហើយវិវត្តន៍ទៅជាវិសម្ពាធទាបដែល​បង្កើត​ឲ្យមានឥទ្ធិពលទៅជាព្យុះទី៣ ឈ្មោះ ស៊ីនឡាគូ ( SINLAKU ) ហើយបោកបក់មកកាន់តំបន់ភ្នំ និងឆ្នេរសមុទ្រ​កម្ពុជាបណ្តាលឲ្យមានភ្លៀងធ្លាក់ច្រើន និងខ្យល់បក់បោកខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ចាប់ពីថ្ងែទី០១ ដល់ថ្ងែទី០៥ ខែសីហា ឆ្នាំ២០២០ នៅខេត្តព្រះសីហនុ​នឹងប្រឈមនឹងជំនន់ទឹកភ្លៀង ( Flash Flood ) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ដែល​អាជ្ញាធរបានប្រាប់ឲ្យក្រុមហ៊ុនដឹកជញ្ជូន ពលរដ្ឋ ភ្ញៀវទេសចរណ៍មានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។

គួររំឭកថា អាជ្ញាធរខេត្តព្រះសីហនុនៅល្ងាចថ្ងៃ ២ សីហា ម្សិលមិញនេះ បានប្រកាសផ្អាកការធ្វើចរាចរណ៍ នៅ​កំណាត់​ផ្លូវលេខ១៤៦B ពីស្រុកស្ទឹងហាវ មកកាន់ស្រុកព្រៃនប់ជាបណ្តោះអាសន្ន។ ចំពោះមូលហេតុដែល​បណ្តាល​ឲ្យមានការ​ផ្អាកយ៉ាងដូច្នេះ ដោយរដ្ឋបាលខេត្តបញ្ជាក់ថា កំណាត់ផ្លូវនេះត្រូវបានបាក់ស្រុត និងត្រូវការ​ជួសជុលជាមុនសិន។

រដ្ឋបាលខេត្ត បានប្រកាសនៅលើគេហទំព័រហ្វេសប៊ុកថា៖ «កំណាត់ផ្លូវលេខ១៤៦B ពីស្រុកស្ទឹងហាវមក​កាន់ស្រុក​ព្រៃនប់ ត្រូវបានផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ដោយសារកំណាត់ផ្លូវនេះរងការខូចខាតដោយសារបាក់ដី និងត្រូវការធ្វើការជួសជុលជាបន្ទាន់»៕

សេចក្តីជូនដំណឹងពីរដ្ឋបាលខេត្តព្រះសីហនុ
សេចក្តីជូនដំណឹងពីរដ្ឋបាលខេត្តព្រះសីហនុ
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T