ប្រធានាធិបតីហ្វីលីពីន បង្គាប់ឱ្យបិទទ្វារ​ក្រុងនិងខេត្តមួយចំនួនជាថ្មី​ ក្រោយករណី​ឆ្លងកូវីដ១៩កើនឡើងខ្លាំង

//s4.kh1.co/c3/c35bdb21f52237faa0183816425972b0e42829fe.png
សង្គម

 ០៣-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រធានាធិបតីហ្វីលីពីន បង្គាប់ឱ្យបិទទ្វារ​ក្រុងនិងខេត្តមួយចំនួនជាថ្មី​ ​ដើម្បីទប់ស្កាត់កំណើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩

ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក  រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បានធ្វើការប្រកាស​កាលពីព្រឹកថ្ងៃច័ន្ទនេះថា ប្រទេសហ្វីលីពីននឹងរៀបចំឡើងវិញនូវ​វិធានការបិទទីក្រុងម៉ានីល និងខេត្តជុំវិញមួយចំនួនទៀត រយៈពេលពីរសប្តាហ៍គិតចាប់ពីថ្ងៃអង្គារតទៅ ខណៈប្រទេសនេះកំពុងព្យាយាមទប់ស្កាត់​ករណីឆ្លង ដែលរហូតមក​ទល់ពេលនេះ បានកើនឡើង​ដល់ជាង ១០ម៉ឺនករណី៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រធានាធិបតីហ្វីលីពីនលោក  រ៉ូឌ្រីហ្គោ ឌូតឺតេ
ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ

អ្នកនាំពាក្យ​លោក Harry Roque បានប្រាប់អ្នកយកព័ត៌មានថា លោកប្រធានាធិបតី ឌូតឺតេ បានយល់ព្រម​ចំពោះវិធានការ​បិទ​ទីក្រុងម៉ានីល និងខេត្តជិតៗមួយចំនួនទៀត​ ដូចជា ខេត្ត Laguna, Cavite, Rizal និងខេត្ត Bulacan ដោយគិត​ចាប់ពីថ្ងៃទី ៤ ខែសីហា រហូតដល់ថ្ងៃទី ១៨ ខែសីហា។

ប្រធានាធិបតីហ្វីលីពីន បានដាក់វិធានការតឹងរ៉ឹង ក្រោយករណីឆ្លងចេះតែបន្តកើនឡើង
ប្រធានាធិបតីហ្វីលីពីន បានដាក់វិធានការតឹងរ៉ឹង ក្រោយករណីឆ្លងចេះតែបន្តកើនឡើង

សូមជម្រាបផងដែរ ​បើគិតមកត្រឹមថ្ងៃនេះ ប្រទេសហ្វីលីពីនមានអ្នកស្លាប់ ដោយជំងឺកូវីដ១៩​ចំនួន  ២,១០៤នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ១០៦,៣៣០នាក់។ ហើយចំពោះចំណាត់ការបិទទ្វារទីក្រុងជាថ្មីនេះ ត្រូវ​គេមើលឃើញថា វានឹងផ្តល់ផលប៉ះពាល់ដល់ប្រជាជនប្រមាណ ២៥លាននាក់ ដែលប្រហែលមួយភាគបួននៃចំនួនប្រជាជនហ្វីលីពីនសរុបជាង ១០០លាននាក់៕

ពលរដ្ឋហ្វីលីពីន ពាក់ម៉ាសការពារពីជំងឺកូវីដ១៩
ពលរដ្ឋហ្វីលីពីន ពាក់ម៉ាសការពារពីជំងឺកូវីដ១៩
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T