ស្ងាត់ៗ ឆន សុវណ្ណារាជ បង្កើតប្រ៊េនមួយនឹងបង្ហាញក្នុងពេលឆាប់ៗនេះ (មានវីដេអូ)

//s6.kh1.co/bb/bb9071415568d3f059a3092aa8d22cde0197c2c6.gif
នារី

 ០៣-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ឆន សុវណ្ណារាជ បង្កើតប្រ៊េនមួយនឹងបង្ហាញក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស លោក ឆន សុវណ្ណារាជ ជាតារាប្រុសមានសម្លេងស្រទាន់ផ្អែមពីរោះ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីមួយរយៈនេះលោកស្ងាត់ពីការងារខនស៊តនៅតាមបណ្តាខេត្តក៏ពិតមែន តែលោក ឆន សុវណ្ណារាជ ក៏មិនទុកពេលទំនេរចោល លោកក៏បានបង្កើតហាងលក់សម្លៀកបំពាក់មួយ ដែលមានឈ្មោះ SVR Cambodia។

ហើយថ្មីៗនេះ លោកទើបនឹងបង្កើតប្រ៊េនមួយទៀត ប៉ុន្តែលោកនៅតែមិនទាន់បានបង្ហើបនៅឡើយថាជាផលិតផលអ្វីឡើយ។

ជាក់ស្តែង នៅក្នុងផេកហ៊េសប៊ុកដែលមានឈ្មោះថា CSR by Chhorn sovannareach បានធ្វើការបង្ហោះវីដេអូមួយដែលមានតារាៗជាច្រើនបានលើកផ្លាក និងនិយាយថា CSR by ឆន សុវណ្ណារាជ។

ទោះជាយ៉ាងណា បើឮល្ហៀងៗថា ផលិតផលដែលលោក ឆន សុវណ្ណារាជ បានបង្កើតនោះគឺជា គ្រឿងសម្អាងថែរក្សាសម្រស់។ ចង់ដឹងថាតើវីដេអូនោះមានតារារូបណាខ្លះ? ហើយពួកគេបាននិយាយអ្វីខ្លះ?

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

  លោក ឆន សុវណ្ណារាជ
  លោក ឆន សុវណ្ណារាជ
  លោក ឆន សុវណ្ណារាជ
  លោក ឆន សុវណ្ណារាជ
  លោក ឆន សុវណ្ណារាជ
  លោក ឆន សុវណ្ណារាជ
  លោក ឆន សុវណ្ណារាជ
  លោក ឆន សុវណ្ណារាជ
ឆន សុវណ្ណរាជ
Sour Chandara
Chhiro (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T