បុរសចិនម្នាក់ ផ្ទុះពោះវៀនប៊ិះនឹងស្លាប់ ក្រោយពីបរិភោគស៊ុបគាវមួយចានធំ

//s6.kh1.co/5d/5d81482396a85bbbbdc2e787b77794f6efbc410b.jpg
សង្គម

 ០៣-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បុរសម្នាក់មាននាមត្រកូលថា Wang វ័យ៦៣ឆ្នាំ ប៊ិះនឹងស្លាប់បាត់បង់ជីវិត ក្រោយពីបរិភោគស៊ុបគាវមួយចានធំ រហូតដល់ផ្ទុះពោះវៀន

ចិន៖ បុរសម្នាក់មាននាមត្រកូលថា Wang វ័យ៦៣ឆ្នាំ ប៊ិះនឹងស្លាប់បាត់បង់ជីវិត ក្រោយពីបរិភោគស៊ុបគាវមួយចានធំ រហូតដល់ផ្ទុះពោះវៀន។ ហេតុការណ៍នេះ បានកើតឡើងនៅទីក្រុង Huai’an នៃខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Wang បានប្រាប់ឲ្យដឹងថា រូបលោកផ្ទាល់ បានទទួលរងនូវជំងឺស្ទះពោះវៀនអស់រយៈ​ពេលជាង១ឆ្នាំមកហើយ។ ហើយនៅក្នុងថ្ងៃកើតហេតុ នាវេលាម៉ោងប្រហែល៦:០០នាទីល្ងាច លោកបានបរិភោគស៊ុបគាវមួយចានធំ ដែលជាអាហារលោកចូលចិត្ត និងពេញនិយមនៅភាគខាងជើងប្រទេសចិនផងដែរ។ បន្ទាប់មក លោកបានឮសំឡេងផ្ទុះចេញពីក្នុងរាងកាយរបស់លោក ដែលធ្វើឲ្យលោកមានអារម្មណ៍ឈឺពោះ និងបែកញើសមិនឈប់។ ហើយភ្លាមៗនោះ លោកក៏ប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យជាមួយនឹងសមាជិកគ្រួសារ។

លុះពេលមកដល់មន្ទីរពេទ្យ វេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ច័យឃើញថា មានរន្ធទំហំ១.២អុីញនៅចំកណ្ដាលពោះវៀនរបស់លោក Wang។ ហើយខាងក្រុមវេជ្ជបណ្ឌិត បានបញ្ចេញកាកសំណល់ និងទឹករាវជិត៣,០០០មីលីលីត្រ និងសម្អាតពោះរបស់លោក Wang ជាមួយនឹងទឹកចំនួន២៣,០០០មីលីលីត្រផងដែរ។

យ៉ាងណាមិញ ស្ថានភាពរបស់លោក Wang មានភាពប្រសើរឡើងវិញហើយ បន្ទាប់ពីទទួលបានការជួយសង្គ្រោះទាន់ពេលពីខាងវេជ្ជបណ្ឌិត៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Wang នៅក្នុងមន្ទីរពេទ្យ
លោក Wang នៅក្នុងមន្ទីរពេទ្យ
វេជ្ជបណ្ឌិតកំពុងស្កេនមើលក្នុងរាងកាយ
វេជ្ជបណ្ឌិតកំពុងស្កេនមើលក្នុងរាងកាយ
លោក  Wang កំពុងសម្រាកនៅមន្ទីរពេទ្យ
លោក  Wang កំពុងសម្រាកនៅមន្ទីរពេទ្យ
ស៊ុបគាវ (រូបតំណាង)
ស៊ុបគាវ (រូបតំណាង)
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T