មកដឹងសុខទុក្ខ លោកបង ដេវីត ក្រោយបួសជាព្រះសង្ឃជិតកន្លះខែមកនេះ

//s4.kh1.co/a9/a9266e475a79a774507b0c187dea958fb803573e.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បច្ចុប្បន្ន តារាច្រៀងល្បីឈ្មោះ លោកបង ដេវីត បានបុះពេញបំណងខ្លួន សម្រចចិត្តទៅបួសជាព្រះសង្ឃ ដើម្បីបានភាពស្ងប់ស្ងាត់ និងស្វែងយល់ពីព្រះធម៌ក្នុងព្រះពុទ្ធសាសនាផងដែរ។

បាត់ដំបង៖​ ជាការពិត ពេលនេះលោកបង ងួន ចាន់ដេវីត បានសម្រចចិត្តទៅបួសធ្វើជាព្រះសង្ឃ ដើម្បីបំពេញបំណងខ្លួនឯង និងស្វែងយល់ពីព្រះធម៌ក្នុងព្រះពុទ្ធសាសនាផងដែរ។ ដោយមួយរយៈមុននេះ លោកបងហាក់ជាជួបរឿងរ៉ាវព្យុះភ្លៀងជាច្រើនគួរឲ្យកត់សម្គាល់ តែទោះបីជាយ៉ាងណា ក៏លោកបង អាចឆ្លងកាត់រឿងរ៉ាវអាក្រក់ៗមកបានដោយងាយផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើគិតមកទល់នឹងពេលនេះ លោកបង ដេវីត បានចូលខ្លួនបំរើព្រះពុទ្ធសាសនា បួសជាព្រះសង្ឃបានជិតកន្លះខែហើយ។ ក្នុងនោះដែរ បន្ទាប់ពីសម្រេចបំណង បួសធ្វើជាព្រះសង្ឃរួចមក លោកបង ហាក់ជាមានទឹកមុខស្រស់ស្រាយ​ និងមានតែស្នាមញញឹម តែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ពេលបួសនេះ លោកបងក៏មិនបានបង្ហើបប្រាប់ពីពេលវេលា ថ្ងៃណានឹងសឹក ហើយមកបំពេញការងារជាតារាចម្រៀងវិញនោះទេ។ 

ជាក់ស្ដែង ថ្មីៗនេះ កញ្ញា ទេព បូព្រឹក្ស ក៏បានបង្ហោះសកម្មភាពរបស់លោកបង ដេវីត នៅក្នុងគណនី លោកបងផ្ទាល់ ដើម្បីឲ្យហ្វេនៗបានដឹងពីសុខទុក្ខ និងការរស់នៅប្រចាំថ្ងៃផងដែរ។ ដោយសកម្មភាពទាំងនោះ បានបង្ហាញឲ្យឃើញថា លោកបងពិតជាកំពុងមានសេចក្ដីសុខជាមួយផ្លូវធម៌ ដែលលោកបងបានសម្រចចិត្ដដើរលើមាគ៌ានៃព្រះពុទ្ធសាសនា មិនតែប៉ុណ្ណោះ​រូបភាពទាំងនោះ យើងសង្កេតឃើញថា លោកបង​ក៏កំពុងអានសៀវភៅធម៌ ព្រមទាំងបង្ហាញអារម្មណ៍យ៉ាងស្ងប់ស្ងាត់ទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖​

  លោកបង ងួន ចាន់ដេវីត 
  លោកបង ងួន ចាន់ដេវីត 
  លោកបង ងួន ចាន់ដេវីត 
  លោកបង ងួន ចាន់ដេវីត 
  លោកបង ងួន ចាន់ដេវីត 
  លោកបង ងួន ចាន់ដេវីត 
  លោកបង ងួន ចាន់ដេវីត 
  លោកបង ងួន ចាន់ដេវីត 
  លោកបង ងួន ចាន់ដេវីត 
  លោកបង ងួន ចាន់ដេវីត 
  លោកបង ងួន ចាន់ដេវីត 
  លោកបង ងួន ចាន់ដេវីត 
  លោកបង ងួន ចាន់ដេវីត 
  លោកបង ងួន ចាន់ដេវីត 
ងួន ចាន់ដេវីត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T