ប៉ុន្មានសន្លឹក របស់មុខមាត់ Yang Zi ប្លែកមើលមិនចង់ស្គាល់ ហ្វេនៗសង្ស័យ វះកាត់កែសម្ផស្ស

//s6.kh1.co/89/89c9ea9d1e49663b5dcfbf5a59ebcc10cc59120d.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្ញាក់ផ្អើលខ្លាំង ក្រោយពីបានឃើញសម្រស់ តារាស្រី Yang Zi លេចមុខ នៅក្នុងវីដេអូផ្សព្វផ្សាយមួយ ជាមួយនឹងមុខមាត់ ដែលមានខុសប្លែកពីធម្មតាធ្វើឲ្យហ្វេនៗចំណាំមិនចង់បាន ព្រមទាំងមានការសង្ស័យពីការវះកាត់កែសម្ផស្ស។

ចិន៖ មួយរយៈចុងក្រោយនេះ តារាស្រីស្រស់ Yang Zi កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង ជាមួយនឹងរូបសម្រស់ដ៏ទាក់ទាញ ជាពិសេសថែមទាំងក្ដាប់ជាប់ដំណែងតួឯក ដែលធ្វើឲ្យនាងមានការគាំទ្រយ៉ាងច្រើន ពីទស្សនិកជន មិនចាញ់សិស្សច្បង ដែលជាតារាល្បីៗនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ កាលពីថ្មីៗនេះ យោងតាម គេហទំព័រ QQ បានរាយការណ៍ថា តារាស្រី Yang Zi បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ហ្វេនៗ និងមហាជនជាច្រើន ចំពោះសម្រស់របស់នាង នៅក្នុងវីដេអូឃ្លីបផ្សព្វផ្សាយមួយ ធ្វើឲ្យមនុស្សជាច្រើន បានផ្តោតទៅលើមុខមាត់របស់នាង យ៉ាងយកចិត្តទុកដាក់ ព្រោះមើលទៅ វាមានភាពខុសប្លែកយ៉ាងខ្លាំង ពីមុខមាត់របស់នាងកន្លងមក ផងដែរ។

នៅក្នុងនោះ តាមរយៈសារព័ត៌មាន បានចុះផ្សាយ ព្រមទាំងអត្ថាធិប្បាយថា មុខរបស់នាង មើលទៅដូចជា តុក្កតា ដែលអមដោយចង្កាវែង ខុសពីធម្មតាថែមទៀតផង ។ ហើយមិនយូរប៉ុន្មាន ក៏មានមតិយោបល់ ដែលបង្ហាញពីការងឿងឆ្ងល់ថា ហេតុអីបានជាមុខរបស់ Yang Zi ស្រាប់តែក្លាយជា ខុសប្លែកបែបនេះ ហើយក៏បានបង្កឲ្យមានការសង្ស័យថា  Yang Zi ប្រហែលជាទៅវះកាត់កែមុខមាត់ ព្រោះនៅសុខៗ មុខរបស់នាងប្រែជា តូចជាងមុន ថែមទាំងមានចង្កាវែង ប្លែក លេងឲ្យហ្វេនៗចំណាំនាង សឹងតែមិនចង់បាន ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Yang Zi 
Yang Zi 
Yang Zi 
Yang Zi 
Yang Zi 
Yang Zi 
រូបភាព របស់ Yang Zi ដែលមុខមាត់របស់នាង មានភាពប្រែប្រួលខ្លាំង 

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T