ពីមុនដាក់ក្នុងម៉ាសុីនមីក្រូវ៉េវ! ឥឡូវនេះ ពលរដ្ឋកូរ៉េខាងត្បូងម្នាក់ ដាក់ក្រដាសប្រាក់ចូលក្នុងម៉ាសុីនបោកគក់ ដើម្បីកម្ចាត់វីរុសកូរ៉ូណា

//s6.kh1.co/55/55bf76fda4e06ca8311d57f379543bd9e9113fa5.jpg
សង្គម

 ០២-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពលរដ្ឋកូរ៉េខាងត្បូងម្នាក់ទៀត បានយកក្រដាសប្រាក់មួយបាច់ ដាក់ចូលក្នុងម៉ាសុីនបោកគក់ ដើម្បីកម្ចាត់វីរុសកូរ៉ូណា។

កូរ៉េខាងត្បូង៖ កាលពីប៉ុន្មានខែមុនកន្លងទៅនេះ មានបុរសជនជាតិកូរ៉េម្នាក់ មិនបញ្ចេញឈ្មោះ មកពីទីក្រុង Busan បានកម្ចាត់វីរុសកូរ៉ូណា ចេញពីលើក្រដាសប្រាក់ ដោយយកប្រាក់សរុបចំនួន៣៩០,០០០វ៉ុន (ប្រមាណ៣២៥ដុល្លារអាមេរិក) ដាក់ចូលទៅក្នុងម៉ាស៊ីនមីក្រូវ៉េវ រហូតដល់ឆេះខ្លោច។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្មីៗនេះ មានពលរដ្ឋកូរ៉េខាងត្បូងម្នាក់ទៀត មកពីគ្រួសារត្រកូល Eom រស់នៅក្នុងទីក្រុង Ansan បានយកក្រដាសប្រាក់ ដាក់ចូលក្នុងម៉ាសុីនបោកគក់ ដើម្បីកម្ចាត់វីរុសកូរ៉ូណា។

យោងតាមសម្ដីរបស់លោក Seo Jee Woun ដែលត្រូវជាមន្ត្រីធនាគារ បានឲ្យដឹងថា ពលរដ្ឋម្នាក់នោះ បានយកក្រដាសប្រាក់ចំនួនមួយបាច់ ដាក់ចូលទៅក្នុងម៉ាសុីនបោកគក់។ ហើយប្រាក់ទាំងអស់នោះ គឺគេបានទទួលមកពីសាច់ញាតិ និងមិត្តភក្ដិ ក្នុងថ្ងៃពិធីបុណ្យសពរបស់សមាជិកគ្រួសារ។ ក្រោយពីឆេះខ្លោច និងខ្ទេចខ្ទីរួចមក គេក៏បានទំនាក់ទំនងមកកាន់ខាងធនាគារ ដើម្បីជួយប្ដូរក្រដាសប្រាក់ថ្មីឲ្យ តែខាងធនាគារអាចប្ដូរឲ្យថ្មី បានចំនួនប្រមាណ២៣លានវ៉ុនប៉ុណ្ណោះ (ប្រមាណ១៩,២៦៣ដុល្លារអាមេរិក) ដោយសារតែក្រដាសប្រាក់ឯទៀត មានសភាពខ្ទេចខ្ទីខ្លាំងពេក។

ជាចុងក្រោយ ខាងធនាគារ ក៏បានផ្ដាំផ្ញើទៅកាន់ប្រជាពលរដ្ឋទាំងអស់ មិនគួរយកគំរូតាមបុគ្គល ដែលយកក្រដាសប្រាក់ដាក់ចូលក្នុងម៉ាសុីនម៉ៃក្រូវ៉េវ ឬម៉ាសុីនបោកគក់ ព្រោះមិនមានប្រភពណាមួយអាចបញ្ចាក់បានឡើយថា វាមានប្រសិទ្ធភាពក្នុងការកម្ចាត់វីរុសកូរ៉ូណាទេ៕

សូមទស្សនារូបភាពខាងក្រោម៖

ក្រដាសប្រាក់ដែលឆេះខ្លោច
ក្រដាសប្រាក់ដែលឆេះខ្លោច
ក្រដាសប្រាក់ដែលខ្ទេចខ្ទី
ក្រដាសប្រាក់ដែលខ្ទេចខ្ទី
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T