អត់ខ្វល់ពីភាពនៅលីវ Selena Gomez នៅតែម្នាក់ឯងក្នុងផ្ទះថ្មី យ៉ាងមានសេចក្តីសុខ

//s6.kh1.co/bf/bf7f47041c0f39e2bf035b0b33da2d74a4980efc.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Selena Gomez កំពុងតែសំងំក្នុងផ្ទះថ្មីរបស់នាងតែម្នាក់ឯងដោយធ្វើមិនដឹង ដោយមិនខ្វាយខ្វល់ពីភាពនៅលីវបន្តិចសោះ ខណៈពេលដែលអាយុនាងកាន់តែរាងក្រាស់ហើយផងដែរ ខណៈពេលដែល Justin Bieber កំពុងរស់នៅយ៉ាងមានសេចក្តីសុខជាមួយប្រពន្ធ Hailei Bieber។

បរទេស៖ នៅក្នុងកំឡុងនៅដាច់ដឡែកដែលជារដូលកាលកូវីត១៩កំពុងវាយលុកខ្លាំងតារាចម្រៀងនិង សម្តែង Selena Gomez កំពុងតែសំងំក្នុងផ្ទះថ្មីរបស់នាងតែម្នាក់ឯងដោយធ្វើមិនដឹង ដោយមិនខ្វាយខ្វល់ពីភាពនៅលីវបន្តិចសោះ ខណៈពេលដែលអាយុនាងកាន់តែរាងក្រាស់ហើយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើតាមរូបភាពដែលតារាស្រីរូបនេះបានបង្ហោះនៅក្នុងបណ្តាញបង្ហាញពីសកម្មភាពនាងកំពុងតែអង្គុយលេងហ្គីតាកម្សាន្តអារម្មណ៍នៅក្នុងផ្ទះថ្មី ទៅកាន់អ្នកគាំទ្រ ដើម្បីឲ្យពួកគេបានដឹងថាអាយដលគេកំពុងតែធ្វើអ្វីខ្លះ ដោយសារតែពេលកន្លងមកហ្វេនមួយចំនួនបានឆ្ងល់ថា ម្ចាស់បទ Same Old Love រូបនេះបាត់ទៅណាឈឹងក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ។

ក្រោយពីបានឃើញរូបភាពទាំងនេះរួចមក ហ្វេនជាច្រើនបានសម្តែងការងឿងឆ្ងល់យា៉ងខ្លាំងដែលតារាស្រីនៅតែមិនទាន់មានសង្សារនៅឡើយ ខណៈពេលអតីតសង្សារចាស់របស់នាងសុទ្ធតែមានគូអស់ទៅហើយ​ ជាពិសេស Justin Bieber ដែលគេមានប្រពន្ធរួចហើយ ប៉ុន្តែនៅតែSelena Gomez ម្នាក់នេះដែលនៅតែមិនទាន់គូនៅឡើយ។

គួររម្លឹកដែរថា តាំងពីបែកគ្នាជាមួយ Justin Bieberជាលើកទី២ក្នុងឆ្នាំ២០១៨ រួចមក Selena Gomez មិនទាន់មាននរណាម្នាក់នៅក្នុងដួងចិត្តម្នាក់ឡើយ៕

សូមចូលមើលរូបភាពខាងក្រោម៖

Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Hailey Bieberនិង Justin Bieber
Hailey Bieberនិង Justin Bieber
Selena Gomez
Selena Gomez
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T