វៀតណាម មានអ្នកស្លាប់ដោយសារ COVID-19 ជាបន្ដបន្ទាប់ ក្រោយករណីឆ្លងក្នុងសហគមន៍ ផ្ទុះឡើងជាងមួយសប្ដាហ៍មកនេះ

//s6.kh1.co/5a/5a32a55c4a7ea9729cb0be5ce07378a7e43ddd18.jpg
សង្គម

 ០១-សីហា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

វៀតណាម មានអ្នកស្លាប់ដោយសារ COVID-19 ជាបន្ដបន្ទាប់ ក្រោយករណីឆ្លងក្នុងសហគមន៍ ផ្ទុះឡើងជាងមួយសប្ដាហ៍មកនេះ...

វៀតណាម៖ រៀតណាមបានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍លើកដំបូងកាលពីថ្ងៃទី២៥ ខែកក្កដាកន្លងទៅ បន្ទាប់ពីស្ងប់ស្ងាត់ពុំមានករណីឆ្លងជិត១០០ថ្ងៃ។ តែយ៉ាងណាមិញ ប្រទេសនេះបានប្រកាសរកឃើញករណីឆ្លងនៅក្នុងសហគមន៍ស្ទើររាល់ថ្ងៃ ក្នុងរយៈពេលសប្ដាហ៍មកនេះ ដោយក្នុងនោះមានមនុស្សនាក់ បានបាត់បង់ជីវិត​រួចមកហើយដែរ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ករណីស្លាប់ដំបូងបង្អស់ បានរាយការណ៍កាលពីថ្ងៃសុក្រម្សិលមិញនេះ គឺជាបុរសអាយុ៧០ឆ្នាំ រស់នៅតំបន់ប្រជុំជន Hoi An ក្បែរទីក្រុងដាណាង ដែលជាចំណុចផ្ទុះឡើងក្នុងប្រទេសវៀតណាម។ ​បុរសរូបនោះ ក៏ជាអ្នកជំងឺលើសឈាម ខ្សោយតំរងនោមរ៉ាំរ៉ៃ និងខ្សោយបេះដូងផងដែរ។

អ្នកបន្ទាប់គឺជាបុរសអាយុ៦១ឆ្នាំ រស់នៅស្រុក Cam Le ក្នុងទីក្រុងដាណា បានស្លាប់កាលពីយប់ថ្ងៃសុក្រដូចគ្នា ដែលបុរសរូបនោះ មានជំងឺខ្សោយតំរងនោមររ៉ាំរ៉ៃ ក៏ដូចជាលើសឈាម ទឹកនោមផ្អែម ខ្សោយបេះដូង និងរលាកសន្លាក់ ហើយ​បានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដាណាងជាយូមកហើយ មុនពេលគេរកឃើញថាមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី២៧ ខែកក្កដាកន្លងទៅ។

ដោយឡែក អ្នកទី គឺជាស្ត្រីអាយុ៦៨ឆ្នាំ ដែលទើបនឹងស្លាប់នៅព្រឹកថ្ងៃសៅរ៍នេះ នៅឯមន្ទីរពេទ្យរោគមហារីកក្នុងទីក្រុងដាណាង។ ហើយស្ត្រីរូបនោះ ត្រូវគេរាយការណ៍ថាមានជំងឺមហារីកគ្រាប់ឈាមដំណាក់កាលចុងក្រោយ និងជំងឺរលាកសួតធ្ងន់ធ្ងរ ក៏ដូចជាជំងឺលើសឈាម និងទឹកនោមផ្អែមផងដែរ មុនការពិនិត្យឃើញថាមានផ្ទុកជំងឺកូវីដ-១៩។

​គួរឱ្យដឹងដែរថា បើគិតត្រឹមរសៀលថ្ងៃសៅរ៍នេះ ប្រទេសវៀតណាមមានករណីឆ្លងសរុបរហូតដល់ ៥៥៨ករណីហើយ ដែលក្នុងនោះ មនុស្ស​ នាក់បានបាត់បង់ជីវិត ខណៈអ្នកជំងឺកំពុងសម្រាកព្យាបាលមាន ១៨២នាក់ និងជាសះស្បើយវិញមាន ៣៧៣នាក់៕

សូមទស្សនារូបភាពខាងក្រោម៖

ពលរដ្ឋវៀតណាម
ពលរដ្ឋវៀតណាម
ពលរដ្ឋវៀតណាម
ពលរដ្ឋវៀតណាម
ពលរដ្ឋវៀតណាម
ពលរដ្ឋវៀតណាម
ពលរដ្ឋវៀតណាម
ពលរដ្ឋវៀតណាម
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T