មិនចង់ជឿ តួអង្គស្តេចស្វាស៊ុន អ៊ូខុង បាក់សម្រស់ខ្លាំងដល់ថ្នាក់នេះ

//s4.kh1.co/9a/9af9dd882b40b441931d2dbb7a894b42549266fc.jpg
តារា & កម្សាន្ដ

 ០១-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តារា​សម្តែងប្រុស​Eddie Peng ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​បន្ទាប់​ពី​បាន​ឃើញ​រូប​មួយ​សន្លឹក​ដែល​បង្ហោះ​ដោយ​មិត្ត​ភក្តិ​របស់​លោក​ហើយ​ពិតជា​ មិន​ចង់​ជឿព្រោះតារាប្រុស​រូប​នេះ​​បណ្តោយខ្លួនឲ្យ​មើល​ទៅ​ចាស់ខ្លាំងពេក​។

ចិន៖ ធ្លាប់​តែ​ជា​បុរស​សង្ហា ពេល​នេះ​តួអង្គ​ស្តេច​ស្វា ស៊ុន​ អ៊ូខុង Eddie Peng ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ មើលសឹង​តែ​មិន​ស្គាល់ ​ជាមួយ​រូប​ថតមួយសន្លឹក ដែល​ត្រូវ​បាន ​បង្ហោះ​ដោយ​​មិត្ត​ភក្តិ​របស់លោក ក្នុង​អំឡុង​ពេល​ដែល ​ពួកគេ​កំពុង​តែ ធ្វើ​​​ដំណើ​រកម្សាន្ត​ រួម​​គ្នាកាលពី​ពេលថ្មីៗនេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង តាម​រយៈ​រូប​មួយ​សន្លឹក ​ដែល​ត្រូវ​បាន​បង្ហោះ ​ដោយ​មិត្ត​ភក្តិ​របស់​លោក ​នោះ​ នោះ​គេ​ឃើញ​ថាEddie Peng បណ្តោយខ្លួន ​ឲ្យ​មើល​ទៅ​ចាស់ជា​ខ្លាំង​ ពោល​គឺ​ទុក​សក់​វែងរញ៉េរញ៉ៃ ដុះ​ពុក​ចង្ការ​ ខុសដាច់​​ឆ្ងាយពី សម្រស់កាលមុន​​។

គួរ​បញ្ជាក់​ផង​ដែរថា Eddie Peng ​ក្នុង​ពេល​បច្ចុប្បន្ន ទើប​តែ​មាន​អាយុ​៣៨ ​ឆ្នាំប៉ុណ្ណោះ លោក​កើត​នៅ ​ក្នុង​ប្រទេស​កាណាដា​។ ក្រោយ​មក​ នៅ​ឆ្នាំ​២០០២ ​ក៏បាន​ត្រឡប់​មក​តៃវ៉ាន់វិញ​ ហើយ​ក៏ទទួល​បាន​ ការ​ពេញ​ចិត្ត​ពី ​អ្នក​ដឹកនាំរឿង​ ចំពោះ​សមត្ថភាព​នៃ​ ការ​សម្តែង​។ ក្នុង​អំឡុងពេល​ដែល ​ប្រឡូក​ចូល​ក្នុង​សិល្បៈ មាន​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​Eddie Peng ក៏ធ្លាប់​ជួប​ឈ្មោះ ​នៅ​ក្នុ​ងតារាងតារាសម្តែង​ប្រុស ​ដែល​មានភាព​ទាក់ ទាញ​បំផុត ​នៅលើ​កញ្ចក់​ទូរទស្សន៍ ជា​មួយ​ស្នាដៃ​កន្លង​មក ​ដូច​ជា Operation Mekong Ta without Victory  Wukong  រួម​ទាំង​ខ្សែភាពយន្ត​ល្បី ​ជា​ច្រើន​ទៀតផង​ដែរ៕

សូមទស្សនារូប​នៅ​ខាងក្រោម​៖ 

Eddie Peng ពីមុន​
Eddie Peng ពីមុន​
Eddie Peng ពីមុន​
Eddie Peng ពីមុន​
Eddie Peng ពីមុន​
Eddie Peng ពីមុន​
Eddie Peng ពីមុន​
Eddie Peng ពីមុន​
Eddie Peng សម្តែង​ជា​តួស្តេច​ស្វា​ស៊ុន អ៊ូខុង
Eddie Peng សម្តែង​ជា​តួស្តេច​ស្វា​ស៊ុន អ៊ូខុង
Eddie Peng តួអង្គក្នុង​រឿង​
Eddie Peng តួអង្គក្នុង​រឿង​
Eddie Peng ក្នុងពេល​ថ្មីៗនេះ​
Eddie Peng ក្នុងពេល​ថ្មីៗនេះ​
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T