កុំចេះតែហ៊ាន! ពលរដ្ឋឥណ្ឌា៩នាក់បានស្លាប់ បន្ទាប់ពីផឹកទឹកលាងដៃជំនួសស្រា ព្រោះហាងលក់សា្រនានាត្រូវបានបិទដោយសារកូវីដ-១៩

//s4.kh1.co/6e/6e5147a7057ed6bb8ba3ef58b5019508ffbd175c.jpg
សង្គម

 ០១-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

យោងតាមអាជ្ញាធរឥណ្ឌា កាលពីថ្ងៃសុក្រ ទី៣១ ខែកក្ដដា បានឲ្យដឹងថា មនុស្ស៩នាក់បានស្លាប់បន្ដបន្ទាប់ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ បន្ទាប់ពីផឹកទឹកលាងដៃដែលមានជាតិអាល់កុល...

ឥណ្ឌា៖ យោងតាមអាជ្ញាធរឥណ្ឌា កាលពីថ្ងៃសុក្រ ទី៣១ ខែកក្ដដា បានឲ្យដឹងថា មនុស្សនាក់បានស្លាប់ជាបន្ដបន្ទាប់ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ក្រោយពីផឹកទឹកលាងដៃដែលមានជាតិអាល់កុល ពីព្រោះហាងលក់ស្រានានាត្រូវបានបិទដោយសារជំងឺកូវីដ-១៩ រាតត្បាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ូលិសប្រចាំក្រុង Kurichedu នៃរដ្ឋ Andhra Pradesh បានបញ្ជាក់ថា ពួកគេបានសន្លាប់បាត់បង់ស្មារតី បន្ទាប់ពីប្រើប្រាស់ទឹកលាងដៃក្នុងបរិមាណខ្ពស់ ទៅលាយបញ្ជូលគ្នាជាមួយទឹក ឬ សូដា ដើម្បីផឹកជំនួសស្រា។ ក្រោយមកអ្នកទាំងនោះ ក៏ត្រូវបានគេបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ប៉ុន្ដែខាងមន្ទីរពេទ្យបានប្រកាសថាស្លាប់ នៅពេលទៅដល់ទីនោះ។ តែយ៉ាងណាមិញ ការស៊ើបអង្កេតមួយ ក៏ត្រូវបានធ្វើឡើងចំពោះការស្លាប់យ៉ាងឆាប់រហ័សផងដែរ។

គួរឲ្យដឹងដែរថា ជារៀងរាល់ឆ្នាំ ប្រជាជនក្រីក្រនៅប្រទេសឥណ្ឌារាប់រយនាក់ បានស្លាប់ដោយសារពុលស្រា ដែលភាគច្រើនពួកគេតែងតែទទួលទានស្រា ដែលមានតម្លៃថោក ព្រោះស្រាប្រភេទនោះ បានបន្ថែមមេតាណុល ហើយអាល់កុលក៏មានជាពុលខ្ពស់ដែរ។

ដោយឡែក បើគិតមកទល់ថ្ងៃសៅរ៍នេះ ឥណ្ឌាដែលជាប្រទេសរងគ្រោះដោយសារជំងឺកូវីដ-១៩ ខ្លាំងបំផុតទីលើពិភពលោក មានករណីឆ្លងសរុបប្រមាណ ១,៧០លាននាក់ ដោយក្នុងនោះ អ្នកស្លាប់មានប្រមាណ ៣៦,៥០០នាក់ និងជាសះស្បើយមានជាង លាននាក់៕

រូបតំណាងខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T