ពិភពលោកបំបែកកំណត់ត្រាថ្មី ដោយរកឃើញអ្នកឆ្លងកូវីដ១៩ច្រើនបំផុត ត្រឹមរយៈពេល២៤ម៉ោង

//s4.kh1.co/c5/c57f235f742d01cef3c10e9ddab68259f5ba9936.jpg
សង្គម

 ០១-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពិភពលោកទាំងមូលបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនបំផុតរហូតដល់ទៅ ​២៩២,៥២៧នាក់ ត្រឹមរយៈពេលមួយថ្ងៃ

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍កាលពីថ្ងៃសុក្រ ទី៣១ ខែកក្កដា ​ថា ពិភពលោកទាំងមូលបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនបំផុតរហូតដល់ទៅ ​២៩២,៥២៧នាក់ គិតត្រឹមរយៈពេលមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកជំងឺកូវីដ១៩ នៅអ៊ីតាលី
អ្នកជំងឺកូវីដ១៩ នៅអ៊ីតាលី

យោងតាមរបាយការណ៍របស់អង្គការ WHO ​បានឱ្យដឹងទៀតថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ច្រើនបំផុត គឺត្រូវបានកត់ត្រាចេញពីប្រទេសរងគ្រោះខ្លាំងចំនួន៤ រួមមាន សហរដ្ឋអាមេរិក​ ប្រេស៊ីល​ ឥណ្ឌា​ និងអាហ្រ្វិកខាងត្បូង។ ចំណែកនៅប្រទេសមួយចំនួនទៀតដូចជា ប្រទេសអូស្រ្តាលី ជប៉ុន ​បូលីវី ស៊ូដង់ អេត្យូពី ប៊ុលហ្គារី បែលហ្ស៊ិក អ៊ូសបេគីស្ថាន និងអ៊ីស្រាអែល ក៏មានករណីឆ្លងកើនឡើងវិញគួរឱ្យគត់សម្គាល់ដែរ។

គ្រូពេទ្យមើលថែអ្នកជំងឹកូវីដ១៩
គ្រូពេទ្យមើលថែអ្នកជំងឹកូវីដ១៩

សូមជម្រាបផងដែរថា បើគិតរហូតមកដល់ពេលនេះ ចំនួនឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកបានបន្តកើនឡើងរហូតដល់ ១៧,៧៥៤,១៩០នាក់ ដោយក្នុងនោះមានអ្នកស្លាប់ ៦៨២,៨៨៥នាក់ និងអ្នកជាសះស្បើយ ១១,១៥៨,២៨០នាក់៕

អ្នកស្លាប់ដោយជំងឺកូវីដ១៩នៅលើពិភពលោក បានកើនឡើងដល់ ៦៨២,៨៨៥នាក់
អ្នកស្លាប់ដោយជំងឺកូវីដ១៩នៅលើពិភពលោក បានកើនឡើងដល់ ៦៨២,៨៨៥នាក់
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T