ហេតុផល​​ពីក្រោយ​​អីខ្លះ ដែល​​ធ្វើ​ឲ្យ​​តារា​​​​ស្រី​​​បុស្តិ៍​លេខ​ 3 ប៉ុន្មាន​ដួង​នេះ​ ក្លាយ​ជា​​កំពូល​តារា​​ល្បី​​នា​​​ពេល​​អនាគត?​​

//s5.kh1.co/86/86f4c6286da99c988aa7bd6c339cef4b9f12009a.gif
នារី

 ៣១-កក្កដា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

តារាថៃស្រីៗប្រចាំបុស្តិ៍លេខ3 នឹងក្លាយជាកំពូលតារាល្បីនាពេលអនាគត

ថៃ៖ តារាស្រីៗវ័យក្មេង ប្រចាំបុស្តិ៍លេខ3 ដែលមានសម្រស់ស្រស់ស្អាត អាចនឹងក្លាយជាកំពូលតារាល្បីៗ​នាពេល​អនាគត។ ចង់ដឹងអត់ថា តើតារាស្រីទាំងនោះជាអ្នកណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. កញ្ញា Bow Maylada

កញ្ញា Bow Maylada ជាតារាសម្តែង ដែលមានទេពកោសល្យ និងទើបតែចុះកុងត្រាជាមួយទូរទស្សន៍ថៃប៉ុស្តិ៍លេខ 3 កាលពីពេលថ្មីៗនេះ។ មិនតែប៉ុណ្ណោះ កញ្ញា Bow Maylada ជាតារាស្រីដែលមានជំនាញសម្តែងបានយ៉ាងល្អ ហើយ​គ្រប់​រឿងដែលនាងបានសម្តែងសុទ្ធសឹងតែទទួលបានប្រជាប្រិយភាព និងការសរសើរពីទស្សនិកជន។

ហើយនៅក្នុងពេលឆាប់ៗនេះ តារាសម្តែងរូបនេះ នឹងមានរឿងភាគថ្មីមួយ ដែលមានចំណងជើងថា “Mon Ruk Nong Pak Ka Yang” ជាមួយកំពូលតារាសម្តែង Nadech Kugimiya

កញ្ញា Bow Maylada
កញ្ញា Bow Maylada

២. កញ្ញា Nychaa Nuttanicha

ចំណែកឯ តារាសម្តែងស្រី Nychaa Nuttanicha វិញ ពិតជាមានទេពកោសល្យសម្ដែងខ្លាំងណាស់។ តួយ៉ាង កាលពីឆ្នាំ 2019 នាងបានសម្តែងរឿងមួយដែលមានចំណងជើងថា “Plerng Prang Tian” ដែលទទួលបាន​ការសរសើរពី​ទស្សនិកជនយ៉ាងខ្លាំង។

កញ្ញា Nychaa Nuttanicha
កញ្ញា Nychaa Nuttanicha

៣. កញ្ញា Kao Supassara

រីឯ កញ្ញា Kao Supassara ក៏ជាតារាសម្តែង ដែលមានទេពកោសល្យម្នាក់នៅក្នុងទូរទស្សន៍ថៃប៉ុស្តិ៍លេខ3។ ហើយនៅឆ្នាំ2019 កន្លងទៅនេះ នាងបានសម្តែងរឿង “Kao Waan Hai Noo Pen Sai Lub” ជាមួយនឹងតារាសម្តែងប្រុសលោក Great Warintorn ទៀតផង។

កញ្ញា Kao Supassara
កញ្ញា Kao Supassara
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T