តូក្យូ៖ អភិបាលក្រុងតូក្យូ លោកស្រី យូរីកូ កូអ៊ីកេ (Yuriko Koike) បានចេញសេចក្តីព្រមាននៅពីថ្ងៃសុក្រនេះថា ទីក្រុងតូក្យូអាចនឹងត្រូវប្រកាសអាសន្នក្នុងពេលឆាប់ៗនេះ បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៤៦៣នាក់ ដែលជាករណីឆ្លងច្រើនបំផុត គិតត្រឹមរយៈពេល ២៤ម៉ោង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកស្រីអភិបាលក្រុងតូក្យូ បានលើកឡើងយ៉ាងដូច្នេះថា៖
ប្រសិនបើស្ថានភាពនៃជំងឺដ៏កាចសាហាវនេះ កាន់តែរាលដាលអាក្រក់ទៅៗ នោះទីក្រុងតូក្យូនឹងចាប់ផ្តើមប្រកាសអាសន្ន។ ហើយប្រជាជនទាំងអស់ ត្រូវតែគោរពតាមវិធានការរបស់ក្រុមអ្នកជំនាញ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩។

គួរឱ្យដឹងផងដែរថា កាលព្រហស្បតិ៍ម្សិលមិញនេះ ទីក្រុងតូក្យូបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៣៦៧នាក់ ដែលធ្វើឱ្យករណីឆ្លងសរុបក្នុងទីក្រុងមួយនេះ កើនឡើងដល់ ១២,២២៨នាក់។ ដោយឡែក ចំពោះចំនួនអ្នកឆ្លងកូវីដ១៩ នៅក្នុងប្រទេសជប៉ុនទាំងមូល បានកើនឡើងដល់ ៣៥,២២០នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ២៤,១៧៩នាក់ និងអ្នកស្លាប់រហូតដល់ទៅ ១,០០៧នាក់៕
