ចូលរួមរំលែកទុក្ខផង! មុននេះ ម្ដាយ ប៉ែន សុផានី បានទទួលមរណភាពហើយ

//s5.kh1.co/b1/b141dc43f0ed6479b29ad84110f62c2c8cfa3b4f.jpg
តារា & កម្សាន្ដ

 ៣១-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ពិតជាចូលរួមសោកស្ដាយជាខ្លាំងដល់ តារាសម្ដែងស្រីជើងចាស់ អ្នកស្រី ប៉ែន សុផានី ដែលមុននេះ ម្ដាយរបស់នាងបានទទួលមរណភាព ដោយសារជំងឺមហារីក។

ភ្នំពេញ៖ តារាសម្ដែងស្រីជើងចាស់ អ្នកស្រី ប៉ែន សុផានី ជាតារាមួយរូប ដែលទទួលបានការកោតសរសើរខ្លាំង លើសមត្ថភាពផ្នែកសម្ដែង ដោយរាល់ភាពយន្តតារាស្រីរូបនេះបានសម្ដែងសុទ្ធសឹងមានការចាប់អារម្មណ៍ និងមានការគាំទ្រច្រើនពីមហាជនគ្រប់មជ្ឈជ្ឋាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ងាកមើលមើលជីវិតឯកជនរបស់ តារាសម្ដែងស្រីជើងចាស់រូបនេះវិញ ពេលនេះ នាងកំពុងជួបទុក្ខធំ ក្រោយពេលម្ដាយធ្លាក់ខ្លួនឈឺ ដោយសារជំងឺមហារីកដំណាក់កាលចុងក្រោយផងដែរ។  គួរម្លឹកផងដែរថា ម្ដាយរបស់តារាស្រីរូបនេះ មានជំងឺមហារីកស្បូនរយៈពេល ១០ឆ្នាំមកហើយ តែថ្មីៗនេះ តារាសម្ដែងស្រីរូបនេះ ក៏ធ្លាប់បានបញ្ជូនម្ដាយទៅព្យាបាលនៅមន្ទីពេទ្យ ដើម្បីមើលថែទាំងពីសុខភាពរបស់ម្ដាយផងដែរ។ 

ជាក់ស្ដែង មុននេះបន្តិច ស្រាប់តែ អ្នកស្រី  ប៉ែន សុផានី បង្ហោះនៅលើគណនីផ្ទាល់ខ្លួនថា ពេលនេះ អ្នកម្ដាយនាងត្រូវបានទទួលមរណភាពហើយ ក្រោយឈឺរ៉ាំរ៉ៃ ដោយសារជំងឺមហារីកស្បូនអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ក្នុងនោះដែរ ខាង ខ្មែរឡូត យើងក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ ទៅដល់គ្រួសារអ្នកស្រី ប៉ែន សុផានីផង៕

សូមទស្សនារូបភាពខាងក្រោម៖​

  អ្នកស្រី  ប៉ែន សុផានី 
  អ្នកស្រី  ប៉ែន សុផានី 
  អ្នកស្រី  ប៉ែន សុផានី 
  អ្នកស្រី  ប៉ែន សុផានី 
  អ្នកស្រី  ប៉ែន សុផានី 
  អ្នកស្រី  ប៉ែន សុផានី 
  អ្នកស្រី  ប៉ែន សុផានី  និងម្ដាយ
  អ្នកស្រី  ប៉ែន សុផានី  និងម្ដាយ
  អ្នកស្រី  ប៉ែន សុផានី 
  អ្នកស្រី  ប៉ែន សុផានី 
ប៉ែន សុផានី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T