បរទេស៖ កាលពីថ្ងៃទី ២៩ ខែកក្កដា តាមរយៈសារព័ត៌មាន Daily Mail បានរាយការណ៍ថា ប្រទះឃើញ លោក Brooklyn Beckham និងគូដណ្តឹង បាននាំប្អូនស្រីពៅ ទៅទិញឥវ៉ាន់ ក្នុងប្រទេសអង់គ្លេស បន្ទាប់ពីត្រឡប់មកពីធ្វើដំណើរទៅប្រទេសអ៊ីតាលី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀតនោះ ឡេនកាមេរ៉ាជាច្រើន បានសំដៅទៅរក Harper Beckham ដែលកូនស្រីពៅរបស់ តារាបាល់ទាត់ជើងចាស់ David Beckham បានជាទីចាប់អារម្មណ៍ ទាក់ទាញពីមហាជនមិនស្ទើរជាមួយរូបរាងថ្មី ដែលបានបង្ហាញជាសាធារណៈ។
ជាមួយគ្នានេះ ដែរ Harper Beckham បានពាក់អាវខាងក្រៅ លើរ៉ូបពណ៌សរបស់នាង អ្វីដែលពិសេសជាងនេះត្រូវបានផាត់មុខបែបស្រាល ដោយលក្ខណៈធម្មជាតិ ជាមួយនឹងការធ្វើសក់បែបរួញអង្គាដី អមជាមួយ ក្រវិលគុជខ្យងបានបង្កើន ការទាក់ទាញរូបគេថែមមួយកម្រិតទៀត បានធ្វើឲ្យមហាជនកោតសរសើរនូវ សម្រស់ស្រស់ស្អាត រូបរាងថ្មីត្រឹមវ័យ ៩ឆ្នាំតែប៉ុណ្ណោះ៕
សូមទស្សនារូបខាងក្រោម៖



