កូនស្រីពៅ David Beckham កាន់តែធំពេញក្រមុំស្ដូក ពេលតែងខ្លួនបែបនេះ

//s5.kh1.co/62/626f8dbbd0eacb429320d384776d77b581a2364b.png
តារា & កម្សាន្ដ

 ៣១-កក្កដា-២០២០ ១ល្ងាច · ៥ ឆ្នាំមុន

Harper Beckham លេងស្ទាយ៍សក់រួញ ថែមទាំងពាក់ក្រវិលទៀតនោះ អ្នកគាំទ្របានបញ្ចេញមតិថាស្ទីលនេះកាន់តែមើលទៅពិតជាស្រស់ស្អាត សម្រាប់វ័យ ៩ ឆ្នាំរបស់នាង

បរទេស៖ កាលពីថ្ងៃទី ២៩ ខែកក្កដា តាមរយៈសារព័ត៌មាន Daily Mail បានរាយការណ៍ថា ប្រទះឃើញ លោក Brooklyn Beckham និងគូដណ្តឹង បាននាំប្អូនស្រីពៅ ទៅទិញឥវ៉ាន់ ក្នុងប្រទេសអង់គ្លេស បន្ទាប់ពីត្រឡប់មកពីធ្វើដំណើរទៅប្រទេសអ៊ីតាលី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀតនោះ ឡេនកាមេរ៉ាជាច្រើន បានសំដៅទៅរក Harper Beckham ដែលកូនស្រីពៅរបស់ តារាបាល់ទាត់ជើងចាស់ David Beckham បានជាទីចាប់អារម្មណ៍ ទាក់ទាញពីមហាជនមិនស្ទើរជាមួយរូបរាងថ្មី ដែលបានបង្ហាញជាសាធារណៈ។

ជាមួយគ្នានេះ ដែរ Harper Beckham បានពាក់អាវខាងក្រៅ លើរ៉ូបពណ៌សរបស់នាង អ្វីដែលពិសេសជាងនេះត្រូវបានផាត់មុខបែបស្រាល ដោយលក្ខណៈធម្មជាតិ ជាមួយនឹងការធ្វើសក់បែបរួញអង្គាដី  អមជាមួយ ក្រវិលគុជខ្យងបានបង្កើន ការទាក់ទាញរូបគេថែមមួយកម្រិតទៀត បានធ្វើឲ្យមហាជនកោតសរសើរនូវ សម្រស់ស្រស់ស្អាត រូបរាងថ្មីត្រឹមវ័យ ៩ឆ្នាំតែប៉ុណ្ណោះ៕

សូមទស្សនារូបខាងក្រោម៖ 

 Harper Beckham
 Harper Beckham
 Harper Beckham និងបងថ្លៃរបស់នាង
 Harper Beckham និងបងថ្លៃរបស់នាង
 Harper Beckham និងបងថ្លៃរបស់នាង
 Harper Beckham និងបងថ្លៃរបស់នាង
 Harper Beckham ជាមួយរូបរាងថ្មី
 Harper Beckham ជាមួយរូបរាងថ្មី
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T