អាមេរិក៖ ថ្មីៗនេះ ទស្សនាវដ្ដី Architectural Digest ទើបតែបានបង្ហើបប្រាប់ពី កន្លែងរស់នៅមួយកន្លែងទៀត របស់កំពូលតារាម៉ូដែល Kendall Jenner ដែលវីឡាដ៏ស្រស់ស្អាតនោះ មានទីតាំងស្ថិតនៅក្នុងទីក្រុង Los Angeles (សហរដ្ឋអាមេរិក) ដោយក្នុងនោះជាស្នាដៃនៃការរចនារបស់ តារាស្រីរូបនេះផ្ទាល់ និងសហការជាមួយស្ថាបត្យករម្នាក់ទៀតផងដែរ។

ជាមួយគ្នានេះ ទស្សនាវដ្ដី Architectural Digest ក៏បានបន្ថែមទៀតថា Kendall Jenner  ចង់ឲ្យផ្ទះរបស់ខ្លួន មានភាពទាន់សម័យ និងនាំមកនូវសេចក្តីសុខខ្លាំងបំផុត ព្រោះថាជីវិតរបស់នាង តែងតែមានបញ្ហាច្រើនផ្លាស់ប្តូរជាបន្តបន្ទាប់ រហូតមានភាពតានតឹងច្រើន។ ដូច្នេះ ផ្ទះគឺជាកន្លែងដែលធ្វើឲ្យនាង មានអារម្មណ៍ស្ងប់ស្ងាត់ មានផាសុកភាព និងអាចបន្ធូរអារម្មណ៍បានច្រើន បន្ទាប់ពីជួបរឿងនឿយហត់ទាំងនោះ បែបនេះហើយ ទើបតារាស្រីវ័យ ២៥ ឆ្នាំរូបនេះ បានដាក់ចិត្តដាក់កាយ ចំណាយពេលរៀបចំរចនាម៉ូតដោយខ្លួននាងផ្ទាល់តែម្ដង។

ក្នុងនោះ ជុំវិញ ក្នុងបរិវេណផ្ទះទាំងមូល មិនថាតែសួនច្បារខាងមុខផ្ទះ បន្ទប់ទទួលភ្ញៀវ បន្ទប់ផ្ទះបាយ បន្ទប់គេង បន្ទប់ទឹកជាដើម គឺសុទ្ធសឹងតែជាការរៀបចំបង្កើតការតុបតែង បានយ៉ាងល្អប្រណីត ដោយជាគំនិតរបស់ តារាម៉ូដែលរូបនេះទាំងអស់។

ហើយអ្វីដែលគួរឲ្យសរសើរទៀតនោះ Kendall Jenner ក៏ធ្លាប់បាននិយាយថា នាងពិតជាមានមោទនភាពណាស់ ចំពោះអ្វីដែលខ្លួនអាចសម្រេចបានដូចសព្វថ្ងៃ ពិសេសនេះជាផ្ទះដំបូងហើយ ដែលនាងបានដាក់ចិត្ត ដាក់កាយរៀបចំដោយខ្លួនឯង បានយ៉ាងស្រស់ស្អាត ហើយធ្វើឲ្យមហាជនជាច្រើន កោតសរសើរអំពីទេពកោសល្យដ៏ល្អមួយនេះផងដែរ។

ទស្សនារូបភាពខាងក្រោម៖

Kendall Jenner
Kendall Jenner
សួនមុខផ្ទះ Kendall Jenner
បន្ទប់ទទួលភ្ញៀវ Kendall Jenner
បន្ទប់គេង Kendall Jenner
បន្ទប់ទឹក Kendall Jenner
ផ្ទះបាយ Kendall Jenner
បន្ទប់ដាក់សម្លៀកបំពាក់របស់ Kendall Jenner
បន្ទប់អានសៀវភៅរបស់ Kendall Jenner

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ