Yang Mi ឲ្យហ្វេនចាប់បានសម្រស់ពិត ស្បែកមិនស្រស់ថ្លា មានស្នាមជ្រីវជ្រួញទៀត

//s5.kh1.co/60/60f04e965696c90c55caed37d3af23ebb674039f.jpg
តារា & កម្សាន្ដ

 ៣១-កក្កដា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទៅចូលរួមថតកម្មវិធីលើកនេះ តារាស្រី Yang Mi បង្ហាញសម្រស់ដ៏ស្រស់ស្អាតឥតខ្ចោះ នៅក្នុងរូបភាពជាច្រើនសន្លឹក តែក្នុងនោះ ស្រាប់តែមានរូបភាពមួយចំនួន ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល ក្រោយពីបានឃើញ ស្នាមជ្រីវជ្រួញ នៅត្រង់មាត់ និងចង្ការបស់នាង

ចិន៖ អស់រយៈពេលជា​ច្រើនឆ្នាំមកហើយ ដែលតារាស្រីលំដាប់ជួរមុខ Yang Mi នៅតែអាចទាក់ទាញចំណាប់អារម្មណ៍ របស់មនុស្សជាច្រើន ពីភាពស្រស់ស្អាតរបស់នាង ដែលនៅតែមានភាពលេចធ្លោ បើទោះបីជាពេលនេះ នាងមានកូនមួយរួចទៅហើយ ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ Yang Mi ត្រូវបានចូលក្នុងក្រសែភ្នែករបស់មហាជនជាច្រើន នៅពេលដែលនាង បានបង្ហាញជាបន្តបន្ទាប់ នៅក្នុងកម្មវិធីមួយ ព្រមទាំងបង្ហាញពីសម្រស់ដ៏វ័យក្មេង ស្រស់ស្អាតឥតខ្ចោះ ហើយរូបភាពទាំងនោះ ក៏ត្រូវបានគេ ចែកចាយពាសពេញបណ្តាញសង្គម ព្រមទាំងទទួលបានការសរសើរជាច្រើនពីសំណាក់អ្នកគាំទ្រ ថែមទៀតផង។

ប៉ុន្តែនៅក្នុងនោះ ស្រាប់តែមានរូបភាពមួយចំនួន បានបង្ហាញពីភាពខុសគ្នា ពីសម្រស់របស់នាងនៅក្នុងកម្មវិធីមួយនេះ បើទោះបីជា នាងបានផាត់មុខ និងតុបតែងសក់បានយ៉ាងល្អដ៏ដោយ តែបែរជាត្រូវបានមនុស្សជាច្រើន មើលឃើញ ពីស្បែកមិនស្រស់ថ្លា ជាពិសេស ថែមទាំងមាន ស្នាមជ្រីវជ្រួញ នៅជុំវិញបរិវេណមាត់ និង ចង្កា ដែលមានភាពខូចទ្រង់ទ្រាយយ៉ាងខ្លាំង។

ម៉្យាងវិញទៀត ចំពោះការបង្ហាញរូបភាពទាំងនេះ ក៏មានមតិជាច្រើនបានលើកឡើងថា នេះជាផលវិបាកនៃ ការវះកាត់កែសម្ផស្សរបស់នាង ផងដែរ ហើយក៏មានការប្រៀបធៀបរវាងរូបថតពេលបច្ចុប្បន្ន និងរូបថតកាលពីមុន នៃសម្រស់របស់នាង ដើម្បីបង្ហាញថា សម្រស់របស់តារាស្រីរូបនេះ ពិតជាបានផ្លាស់ប្តូរច្រើន ដែលធ្វើឱ្យមានការសង្ស័យថា Yang Mi ធ្លាប់ឆ្លងកាត់ការវះកាត់ពីមុនមក៕

សូមទស្សនារូបភាពខាងក្រោម៖

 Yang Mi 
 Yang Mi 
 Yang Mi 
 Yang Mi 
 Yang Mi 
 Yang Mi 
 Yang Mi 
 Yang Mi 
 Yang Mi 
 Yang Mi 
 Yang Mi 
 Yang Mi 
រូបភាព ដែល  Yang Mi បង្ហាញស្នាមជ្រីវជ្រួញ នៅត្រង់មាត់ និង ចង្កា
រូបភាព ដែល  Yang Mi បង្ហាញស្នាមជ្រីវជ្រួញ នៅត្រង់មាត់ និង ចង្កា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T