កូរ៉េខាងត្បូង ៖ បន្ទាប់ពីចាក់ផ្សាយ បានរយៈពេលជាង ១ខែ រឿងភាគថ្មីរបស់ប៉ុស្តិ៍ TVN ដែលមានចំណងជើងថា It's Okay to Not Be Okay បានធ្វើឲ្យហ្វេនៗ ពេញចិត្តយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកទស្សនាជាច្រើន បានបង្ហាញការកោតសរសើរ ចំពោះការតែងនិពន្ធសាច់រឿងប្រភេទនេះ បូករួមទាំងការជ្រើសរើសតួអង្គយ៉ាងសាកសម បរិយាកាសក្នុងរឿង ក៏រឹតតែញ៉ាំងឲ្យអ្នកមើល ហាក់ដូចជាចូលតួ ទៅក្នុងសាច់រឿង បានយ៉ាងងាយ។

ក្នុងនោះដែរ បើគិតមកដល់ពេលនេះ It's Okay to Not Be Okay ចាក់ផ្សាយបាន ១២ភាគហើយ ដោយចាប់ផ្ដើមភាគដំបូង នៅថ្ងៃទី ២០ ខែមិថុនា។

យ៉ាងណាមិញ ហ្វេនណាក៏ដូចហ្វេនណា ឲ្យតែរឿងល្អមើល ពួកគេប្រាកដជាមិនចង់ឲ្យរឿងនោះ ចាប់ទៅលឿនពេកឡើយ។ ប៉ុន្តែគួរឲ្យសោកស្ដាយ កាលពីថ្ងៃម្សិលមិញនេះ មានគេបង្ហោះរូបភាពក្រៅឆាក ថ្ងៃបញ្ចប់ការថតរឿងនេះ ជាច្រើនហូហែ ពេញក្នុងបណ្ដាញអ៊ីនធើណែត ធ្វើឲ្យហ្វេនៗរឿង It's Okay to Not Be Okay ក្រៀមក្រំចិត្តយ៉ាងខ្លាំង៕
តោះមកទស្សនា រូបភាពនៅថ្ងៃបញ្ចប់ការថត រឿង It's Okay to Not Be Okay ខាងក្រោម ៖


group photo always makes me sad because that means a drama is ending but i’ll forever be thankful for #itsokaytonotbeokay for giving me a kim soo hyun x seo ye ji pairing ???????? pic.twitter.com/8jaeAK9BKh
— kdrama tweets (@iconickdramas) July 30, 2020