ស្ងាត់ៗ តារាសម្តែងល្បីៗប៉ុន្មានរូបនេះ បានចុះកុងត្រាជាមួយទូរទស្សន៍ប៉ុស្តិ៍លេខ៣

//s5.kh1.co/61/61a78612106db21349de044db91f133e6de13cea.gif
តារា & កម្សាន្ដ

 ៣១-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

តារាសម្តែងល្បី ៗបានចុះកុងត្រាជាមួយប៉ុស្តិ៍លេខ3

ថៃ៖ បច្ចុប្បន្ននេះ តារាសម្តែងថៃប្រុសស្រីល្បីៗជាច្រើនរូប បានជ្រកនៅក្រោមទូរទស្សន៍ថៃបុស្តិ៍លេខ៣ ។ ហើយកាលពីថ្មីៗនេះ ក៏មានតារាប្រុសស្រីចំនួន ៣រូបផ្សេងទៀត ទើបនឹងចុះកុងត្រាជាមួយបុស្តិ៍លេខ៣  ដែលតារាទាំង ៣នោះមានដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. កញ្ញា Bow Maylada

តារាសម្តែងស្រីដ៏មានទេពកោសល្យ កញ្ញា Bow Maylada បានសម្រេចចិត្តមិនបន្តកុងត្រាថ្មីជាមួយនឹងប៉ុស្តិ៍លេខ៧ បន្ទាប់ពីកុងត្រាចាស់ផុតទៅកាលពីខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ។

ហើយកាលពីថ្មីៗនេះ តារាសម្តែងរូបនេះ បានចុះកុងត្រាថ្មីជាមួយទូរទស្សន៍ថៃបុស្តិ៍លេខ៣ ជាផ្លូវការហើយ។ មិនតែប៉ុណ្ណោះ នាងនឹងសម្តែងរឿងភាគថ្មី ដែលមានចំណងជើងថា "Ruk Nong Pak Ka Yang" ជាមួយនឹងលោក Nadech Kugimiya ក្នុងពេលឆាប់ៗនេះ។

កញ្ញា Bow Maylada
កញ្ញា Bow Maylada

២. លោក Mean Phiravich

យោងតាមទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ តារាសម្តែងប្រុសលោក Mean Phiravich នឹងចូលរួមការប្រគំតន្ត្រី “Channel 3 Supernova” នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ខាងមុននេះ ជាមួយតារាល្បីៗជាច្រើនរូបទៀត។

លោក Mean Phiravich
លោក Mean Phiravich

៣. លោក Tee Tanapon

កាលពីថ្មីៗនេះ លោក Tee Tanapon បានចុះកិច្ចកុងត្រាជាផ្លូវការជាមួយទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ ។ ហើយឆាប់ៗនេះ គាត់ក៏នឹងចូលរួមការប្រគំតន្រ្តីក្នុងប៉ុស្តិ៍លេខ៣ ដែរ៕

លោក Tee Tanapon
លោក Tee Tanapon
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T