៥ ចំណុចបង្ហាញថា Jungkook និង Justin Bieber បង្ហាញការគាំទ្រចំពោះគ្នាទៅវិញទៅមក!

//s5.kh1.co/d3/d3db1b04d0b7b71eb07c933b855333b63f6db97d.jpg
តារា & កម្សាន្ដ

 ៣០-កក្កដា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាប្រុសល្បីឈ្មោះ Jungkook សមាជិកក្រុមចម្រៀង Kpop និងតារាបរទេសល្បី Justin Bieber ធ្លាប់បានបង្ហាញការគោរពស្រលាញ់ រាប់អាន ចំពោះគ្នាទៅវិញទៅមក ក្នុងនាមជាអ្នកសិល្បៈដូចគ្នា។

បរទេស ៖ ទទួលស្គាល់ពីភាពល្បីល្បាញរបស់ តារាចម្រៀងកាណាដា Justin Bieber និង ក្រុមចម្រៀងប្រុសរបស់កូរ៉េខាងត្បូង BTS ដែលជាសិល្បករដ៏ឆ្នើមបំផុត ក្នុងប្រវត្តិសាស្ត្រ ធ្វើឲ្យពិភព មានការស្ញប់ស្ញែងនូវសមិទ្ធផលដែលពួកគេបានបង្កើតឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ទោះបីជាពួកគេជាតារាចម្រៀង ខុសសញ្ជាតិគ្នាក៏ពិតមែន ប៉ុន្តែតារាចម្រៀងទោល និងក្រុមចម្រៀងមួយក្រុមនេះ តែងតែបង្ហាញការគោរពស្រលាញ់ រាប់អានគ្នាទៅវិញទៅមក ដោយហ្វេនៗបានដឹងយ៉ាងច្បាស់ហើយថា កូនពៅក្រុម BTS គឺ Jungkook គឺជាអ្នកគាំទ្រដ៏ខ្លាំងក្លារបស់ Justin Bieber

នៅក្នុងថ្ងៃនេះ យើងនឹងលើកយក ចំណុចទាំង៥ យ៉ាងដែលបង្ហាញថា Justin Bieber និង Jungkook តែងតែបង្ហាញការគាំទ្រគ្នា យ៉ាងពេញទំហឹង ទៅវិញទៅមក និងបើកចំហ ប៉ុន្តែហ្វេនៗមួយចំនួន អាចចនឹងមិនបានចាប់អារម្មណ៍៕

តោះមកទស្សនារូបភាព វីដេអូ និងការបង្ហាញខាងក្រោម ៖

១. Jungkook បានច្រៀង Cover បទ 2U របស់ Justin Bieber

នេះមិនមែនជាលើកទី១ ឡើយដែល Jungkook បានបង្ហាញការគាំទ្រ ទៅកាន់តារាប្រុសកាណាដារូបនេះ តាមរយៈការច្រៀង Cover បទចម្រៀងរបស់ Justin Bieber

បទ 2U Cover ដោយ Jungkook

២. Jungkook រាំបទ Sorry របស់ Justin Bieber

៣. Justin Bieber បានជូនពរ Jungkook ក្នុងថ្ងៃកំណើត 

Justin Bieber បានផ្តល់កាដូមួយដល់ សមាជិកក្រុម BTS ម្នាក់នេះក្នុងថ្ងៃខួប គម្រប់ខួប ២២ឆ្នាំ កាលពីខែ កញ្ញា ឆ្នាំ២០១៩។

៤. Jungkook ច្រៀង Cover បទ 10000 Hours របស់ Justin Bieber 

នេះជាបទចម្រៀង Cover ដ៏ល្បីមួយរបស់ Jungkook ដែលត្រូវបានទស្សិកជនសរសើរមិនដាច់ពីមាត់ថា សម្លេងតារាចម្រៀងម្នាក់នេះ ពីរោះផ្អែម មិនចាញ់ Justin Bieber ប៉ុន្មានទេ។

៥.  ក្រោយពីបទ Yummy បានបង្ហោះរួចមក Jungkook បានចុច Share បទនេះ នៅក្នុងគណនីរបស់ខ្លួន ដើម្បីជាការគាំទ្រ

បទ Yummy ចេញមិនទាន់បានប៉ុន្មានផង Jungkook ក៏បាន Share បទនេះ ដើម្បីជាការគាំទ្រ ចំណែកឯ Justin Bieber ក៏បានថ្លែងអំណរគុណដល់ សមាជិកក្រុម BTS រូបនេះយ៉ាងពេញទំហឹងផងដែរ។

Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T