ឲ្យអារ៉ាប់រួមនិងចិនទៅមុនចុះ! នៅថ្ងៃនេះ អាមេរិកនឹងបញ្ជូនយានរបស់ខ្លួន ទៅកាន់ភពអង្គារដែរហើយ

//s5.kh1.co/70/701a8b838a5e47b0154498aa3d25ba8f649c0045.jpg
បច្ចេកវិទ្យា

 ៣០-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រសិនបើការបាញ់បង្ហោះត្រូវបានពន្យារពេលហួសថ្ងៃព្រហស្បតិ៍ វានឹងត្រូវដំណើរការសាជាថ្មីក្នុងរយៈពេល២សប្ដាហ៍ រហូតដល់ថ្ងៃទី១៥ ខែសីហា។

អាមេរិក៖ ទីបំផុតយានអវកាស Perseverance ត្រៀមនឹងបាញ់បង្ហោះទៅកាន់ភពអង្គារ នៅថ្ងៃព្រហស្បតិ៍នេះ។ បេសកកម្ម Mars 2020 នឹងចាប់ផ្ដើម បន្ទាប់ពីការខិតខំនិងធ្វើការជិតមួយទសវត្សរ៍ ដោយវិស្វករ អ្នកវិទ្យាសាស្ត្រ និងអ្នកឯកទេសរាប់ពាន់នាក់ នៅមជ្ឈមណ្ឌលរបស់ណាសាទូទាំប្រទេស និងដៃគូពាណិជ្ជកម្មរបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យាននេះគ្រោងនឹងចេញដំណើរនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា វេលាម៉ោង៦:៥០នាទីល្ងាច​ (ម៉ោងនៅកម្ពុជា) នៅតំបន់ឆក Cape Canaveral ក្នុងរដ្ឋផ្លរីដា។ ណាសានឹងផ្សាយបន្តផ្ទាល់នៅលើគេហទំព័ររបស់ខ្លួន និងទូរទស្សន៍របស់ណាសាចាប់ផ្ដើមនៅម៉ោង៦ល្ងាច (ម៉ោងនៅកម្ពុជា)។

យានអវកាស Perseverance
យានអវកាស Perseverance

រហូតមដល់ពេលនេះ របាយការណ៍ពីកងអនុសេនាធិការអាកាសទី៤៥ របស់កងទ័ពអាកាសអាមេរិក បានព្យាករណ៍ពីឱកាស៨០ភាគរយនៃលក្ខខណ្ឌអំណោយផលនៃអាកាសធាតុ សម្រាប់ការបាញ់បង្ហោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ នៅសហរដ្ឋអាមេរិក។ ការព្រួយបារម្ភធំបំផុតគឺពពកក្រាស់។

ប្រសិនបើយានមិនអាចបាញ់បង្ហោះតាមការកំណត់ខាងលើ វានឹងអាចធ្វើទៅបានរៀងរាល់៥នាទីម្ដង អំឡុងពេលពីរម៉ោង នៅព្រឹកថ្ងៃព្រហស្បតិ៍ នៅសហរដ្ឋអាមេរិក។ ប៉ុន្តែប្រសិនបើការបាញ់បង្ហោះត្រូវបានពន្យារពេលហួសថ្ងៃព្រហស្បតិ៍ វានឹងត្រូវដំណើរការសាជាថ្មីក្នុងរយៈពេល២សប្ដាហ៍ រហូតដល់ថ្ងៃទី១៥ ខែសីហា។

បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ទីអវកាសអស់រយៈពេល៧ខែ យាន Perseverance គ្រោងនឹងចុះចតនៅតំបន់រណ្ដៅ Jezero Crater នៅលើភពអង្គារ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T