ភ្ញាក់ផ្អើល លឹម ជាឡាយ បើករថយន្តបុកបង្គោលភ្លើង យប់មិញនេះ

//s5.kh1.co/9a/9ad7e7fbe6a533a92293bf823863a8b4b44ee350.jpg
តារា & កម្សាន្ដ

 ៣០-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បង្កភាពភ្ញាក់ផ្អើលទាំងយប់​ កាលពីម្សិលមិញនេះ ដោយតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព លោក លឹម ជាឡាយ បានបើកបររថយន្តទៅបុកនឹងបង្គោលភ្លើង បណ្ដាលឲ្យខូចខាតយ៉ាងតំណំ។

ភ្នំពេញ៖ សព្វថ្ងៃនេះ តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព លោក លឹម ជាឡាយ កាន់តែទទួលបានការគាំទ្រពីទស្សនិក តាមរយៈការចូលរួមសម្ដែងនៅក្នុងរឿងភាគល្បីៗ ដែលធ្វើឲ្យមានការពេញចិត្តពីទស្សនិកជនយ៉ាងខ្លាំង ទាំងទេពកោសល្យ និងមុខមាត់ដ៏ស្រស់សង្ហារបស់លោក ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីយប់មិញនេះ នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២០ ស្រាប់តែមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយតារាសម្ដែងប្រុសរូបនេះ បានជួបឧប្បត្តិវហេតុ ដែលបានបើកបររថយន្ត ជ្រុលចង្កូតទៅបុកនឹងបង្គោលភ្លើង ដែលបណ្ដាលឲ្យមានការខូចខាតយ៉ាងតំណំ នៅតាមបណ្ដោយផ្លូវ ២០០២ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យ៉ាងណាមិញ ឧប្បត្តិវហេតុនេះ មិនបានធ្វើឲ្យលោក ព្រមទាំងប្រជាពលរដ្ឋណាម្នាក់រងរបួសឡើយ ហើយស្ថានភាពនៅកន្លែងកើតហេតុ មិនមានការខូចខាតធ្ងន់ធ្ងរ​ ទើបខាងសមត្ថកិច្ច សម្រេចប្រគល់រថយន្ត ឲ្យទៅម្ចាស់ខ្លួន ដើម្បីយកទៅជួសជុលការខូចខាត ដោយខ្លួនឯង៕

សូមទស្សនារូបភាពខាងក្រោម៖

លោក លឹម ជាឡាយ
លោក លឹម ជាឡាយ
លោក លឹម ជាឡាយ
លោក លឹម ជាឡាយ
លោក លឹម ជាឡាយ
លោក លឹម ជាឡាយ
លោក លឹម ជាឡាយ នៅទីកន្លែងកើតហេតុ 
លោក លឹម ជាឡាយ នៅទីកន្លែងកើតហេតុ 
ទីកន្លែងកើតហេតុ 
ទីកន្លែងកើតហេតុ 
ទីកន្លែងកើតហេតុ 
ទីកន្លែងកើតហេតុ 
ទីកន្លែងកើតហេតុ 
ទីកន្លែងកើតហេតុ 
លឹម ជាឡាយ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T