តារាខ្មែរទី១ ឱក សុគន្ធកញ្ញា ទទួលបានFollow ក្នុង Instagram ច្រើនជាងគេ រហូត1M

//s5.kh1.co/5e/5e4af63396fb9c32221bb04ddeb64370bceb8d9d.jpg
តារា & កម្សាន្ដ

 ៣០-កក្កដា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ពិតជាចូលរួចអបអរសាទរជាខ្លាំងដល់កំពូលតារាស្រី អ្នកនាង ឱក សុគន្ធកញ្ញា ជាតារាស្រីដំបូងគេបង្អស់ មានអ្នកចុច Follower លើគណនី Intagram បានចំននួ ១លាននាក់។

ភ្នំពេញ៖ ជាការពិត កំពូលតារាចម្រៀងស្រីប្រចាំប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា ជាតារាចម្រៀងម្នាក់មានសមត្ថភាពខ្ពស់ ព្រមទាំងមានសម្លេងពីរោះខ្លាំងតែម្ដង មិនតែប៉ុណ្ណោះ នាងជាតារាស្រីដែលឈានជើងចូលឡូកក្នុងវិស័យសិល្បៈមួយនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែតារាចម្រៀងរូបនេះ នៅតែទទួលបានប្រជាប្រិយភាពខ្លាំងក្លាដដែល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកនាង ឱក សុគន្ធកញ្ញា ក៏ជាតារាចម្រៀងស្រីម្នាក់ ដែលតែងតែធ្វើឲ្យមហាជនជាច្រើនកោតសរសើរពីទេពកោសល្យ និងរូបសម្រស់ ជាពិសេស អត្តចរិតល្អរបស់នាងតែម្ដង។ ដោយតារាស្រីរូបនេះ ត្រូវបានមហាជនជាច្រើនចាត់ទុកនាងជាតារាគំរូម្នាក់ មិនដែលមានជម្លោះជាមួយអ្នកណា ហើយក៏មិនចង់តបតទៅកាន់បុគ្គលណា ដែលធ្វើមិនល្អជាមួយនាងផងដែរ។ ក្នុងនោះដែរ បើងាកទៅមើលលើអាជីពសិល្បៈតាំងពីចាប់ផ្ដើមរហូតមកទល់ពេលនេះ យើងអាចនិយាយបានថា តារាចម្រៀងស្រីរូបនេះ បានទទួលភាពជោគជ័យមួយផ្នែកធំក្នុងវិថីសិល្បៈ ដែលខំតស៊ូ និងកសាងកេរ្ដិ៍ឈ្មោះអស់ជាច្រើនឆ្នាំកន្លងមកនេះ។ 

ជាក់ស្ដែង កាលពីម្សិលមិញនេះ អ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើឲ្យហ្វេនៗជាច្រើនរំភើបជំនួសនាងស្ទើរតែគ្រប់គ្នា ដោយសារគណនី Instagram របស់នាងមានអ្នកចុច Followers រហូតដល់១លាននាក់ ម្យ៉ាងវិញទៀត នាងជាតារាកម្ពុជាទីមួយដែលមានអ្នកចុច Followers ដល់ទៅខ្ទង់លានបែបនេះ។ ដោយឡែក បន្ទាប់ពីចំនួន Follow កើនដល់ខ្ទង់លាន រួចមក ស្រាប់តែតារាស្រីរូបនេះ ថតរូបភាពអបអរសាទរចំពោះខ្លួន ដោយបង្ហាញនៅទឹកមុខ និងស្នាមញញឹមយ៉ាងស្រស់ស្រាយតែម្ដង។ ហើយក្នុងរូបភាពជាច្រើនសន្លឹកនោះ នាងបានស្លៀកឈុតយ៉ាងលេចធ្លោ ព្រមទាំងកាន់ប៉េងប៉ោងលេច 1M ដែលតំណាងឲ្យចំនួនអ្នក Follower ១លាននាក់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
  អ្នកនាង ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T